សន្តិសុខសង្គម
អាជ្ញាធរឃុំកណ្ដឹង អំពាវនាវឲ្យពលរដ្ឋឈប់បន្តធ្វើស្រូវប្រាំងបន្ថែម ដោយសារកម្រិតកម្ពស់ទឹកក្នុងអាងទន្លេបាទីស្រកចុះខ្លាំង
អាជ្ញាធរឃុំកណ្ដឹង នៃរដ្ឋបាលស្រុកបាទី ខេត្តតាកែវ អំពាវនាវឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំកណ្ដឹង សូមកុំបន្តបង្កបង្កើនផលស្រូវរដូវប្រាំងជាលើកទី២បន្ថែមទៀត ដោយកម្រិតកម្ពស់ទឹកក្នុងអាងទន្លេបាទីមានការស្រកចុះយ៉ាងខ្លាំង។
ការអំពាវនាវបែបនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរឃុំ សង្កេតឃើញស្ថានភាពទឹកក្នុងអាងទន្លេបាទី មានកម្រិតកម្ពស់ទឹកក្នុងអាងមានការស្រកចុះយ៉ាងខ្លាំង ដែលបរិមាណទឹកនេះពុំអាចបន្តបូមទម្លាក់តាមប្រឡាយមេ ហនុមាន សម្រាប់ផ្គត់ផ្គង់ក្នុងការស្រោចស្រពស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋបានតទៅមុខទៀតនោះទេ។

យោងតាមសេចក្ដីជូនដំណឹង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស្រី សំបូរ មេឃុំកណ្ដឹង នៃរដ្ឋបាលស្រុកបាទី បានលើកឡើងថា ដើម្បីបង្ការទប់ស្កាត់កុំឱ្យខាតបង់ផលប្រយោជន៍របស់ប្រជាកសិករ រដ្ឋបាលឃុំកណ្តឹង សូមជម្រាបជូនដំណឹងដល់លោក លោកស្រី មេភូមិ មេភូមិរង សមាជិកភូមិ ព្រមទាំងប្រជាកសិករទាំងអស់ សូមមេត្តាកុំបន្តធ្វើការបង្កបង្កើនផលស្រូវរដូវប្រាំងជាលើកទី២ បន្តទៀត ពីព្រោះប្រភពទឹកក្នុងអាងទន្លេបាទីពុំអាចផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពបានគ្រប់គ្រាន់តាមតម្រូវការនោះទេ។
លោកមេឃុំបានសង្កត់ធ្ងន់ថា ក្នុងករណីប្រជាពលរដ្ឋនៅតែបន្តធ្វើស្រូវរដូវប្រាំងជាលើកទី២ទៀត រដ្ឋបាលឃុំ ពុំទទួលខុសត្រូវឡើយ៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


