សន្តិសុខសង្គម
លោក ជួន ណារិន្ទ ណែនាំឲ្យស្នងការរងទទួលផែនចរាចរណ៍អញ្ជើញលោក សុខ ទូច មកដោះស្រាយបញ្ចប់បញ្ហា
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨កុម្ភៈនេះ បានណែនាំឲ្យលោកស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ និងលោកស្នងការរងទទួលដឹកនាំពព្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌសែនសុខ អញ្ជើញលោកបណ្ឌិត សុខ ទូច ដើម្បីចូលដោះស្រាយបញ្ចប់បញ្ហានៅស្នងការដ្ឋានរាជធានីភ្នំពេញ។ ជាមួយគ្នានេះ លោក ជួន ណារិន្ទ ក៏បានណែនាំឲ្យការិយាល័យបុគ្គលិក ត្រូវអញ្ជើញមន្រ្តីនគរបាលដែលចុះអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅខណ្ឌសែនសុខ មកសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឈ្លោះទាស់ទែងពាក្យសម្តីគ្នាជាមួយមន្ត្រីសមត្ថកិច្ចវាស់ជាតិអាល់កុលពេលយប់នៅចំណុចផ្លូវភ្នំពេញហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី ខណ្ឌសែនសុខ។ ដើមហេតុនៃការប៉ះទង្គិចពាក្យសម្តីគ្នានេះ កើតឡើងដោយសារតែលោក សុខ ទូច បានស្នើសុំសមត្ថកិច្ចមើលប្រដាប់វាស់ជាតិអាល់កុលខ្លាចក្រែងប្រើរបស់ដែលគ្នានាំឱ្យឆ្លងរោគ។ លោក សុខ ទូច បន្ថែមថា នៅពេលនោះសមត្ថកិច្ចមិនព្រមឡើយ ហើយថែមទាំងស្រែកគំហកដាក់លោកទៀតថា៖ «ហែងស្អីបានមកបញ្ជាកងកម្លាំង?»។ ពាក្យសម្តីនេះហើយធ្វើឱ្យលោក សុខ ទូច ច្រលោតខឹងនាំឱ្យមានការប៉ះសម្តីគ្នាជាមួយសមត្ថកិច្ចតែម្តង។

តាមសេចក្ដីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រត្តិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា លោក សុខ ទូច មិនព្រមសហការ ហើយបានប្រើប្រាស់កាយវិការ ពាក្យសម្ដីមិនសមរម្យតាំងពីពេលចុះពីលើឡានទៅលើនគរបាល។ នគរបាលបញ្ជាក់ថា លោក សុខ ទូច បានចុះពីឡានក្នុងកាយវិការ និងពាក្យសម្តីមិនសមរម្យ មិនព្រមសហការផ្លុំរកជាតិអាល់កុល ហើយសមត្ថកិច្ចព្យាយាមណែនាំគាត់ឱ្យសហការត្រួតពិនិត្យជាតិអាល់កុលថែមទៀត។

ក្នុងសេចក្ដីបំភ្លឺបន្ថែមថា «បន្ទាប់មកគាត់បានយល់ព្រមផ្លុំខ្យល់៤ ទៅ ៥ដង ប៉ុន្តែការផ្លុំខ្យល់នោះមិនដល់កម្រិតខ្យល់ដែលម៉ាស៊ីនចេញទិន្នន័យនោះទេ ហើយគាត់មិនព្រមសហការផ្លុំទៀត និងមានសកម្មភាពច្រងេងច្រងាងទាញកញ្ជក់ម៉ាស៊ីនផ្លុំខ្យល់ពីដៃសមត្ថកិច្ច ដោយចោទថាដាក់បំពង់ផ្លុំខ្យល់ចាស់ឱ្យគាត់ផ្លុំ ប៉ុន្តែសមត្ថកិច្ចបានពន្យល់ណែនាំគាត់ថាបំពង់ផ្លុំខ្យល់នេះ គឺផ្លុំមួយប្តូរបំពង់មួយថ្មី មិនប្រើបំពង់ផ្លុំហើយយកប្រើប្រាស់ទៀតនោះទេ រួចគាត់ក៏បែរជាចោទសមត្ថកិច្ចហៅគាត់(អា) ទៅវិញ និងចោទថាប្រើប្រាស់កាយវិកាមិនសមរម្យដាក់គាត់ទៀតផង ខណៈដែលសមត្ថកិច្ចស្នើសុំឱ្យគាត់សហការផ្លុំរកជាតិអាល់កុល»។
អត្ថបទ៖ សំណាង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ