សន្តិសុខសង្គម
អាជ្ញាធរស្រុកមណ្ឌលសីមា ពង្រឹងសណ្តាប់ធ្នាប់ផ្លូវសាធារណៈឡើងវិញ ក្រោយឃើញមានភាពខុសប្រក្រតី
កោះកុង ៖ អាជ្ញាធរសមត្ថកិច្ចស្រុកមណ្ឌលសីមា បានផ្តើមពង្រឹងការងាររៀបចំសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវសាធារណឡើងវិញ ក្រោយសង្កេតឃើញថា មានការរំលោភបំពានគ្មានសណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាព។ មិនត្រឹមតែប៉ុណ្ណោះទេ អាជ្ញាធរទុកពេល៧ថ្ងៃទៀតដល់ក្រុមហ៊ុន ពលរដ្ឋ និងអាជីវករ ដើម្បីស្មោះចិត្តរៀបចំដោយខ្លួនឯង។

លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានឱ្យដឹងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ តាមរយៈលិខិតមួយច្បាប់របស់ខ្លួនបានជូនដំណឹងដល់អ្នកឧញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូន ប្រជាពលរដ្ឋ អាជីវករ និងម្ចាស់តូបលក់ដូរគ្រប់ប្រភេទដែលប្រើប្រាស់ហើយតាមដងផ្លូវសាធារណៈគ្មានសោភ័ណ្ឌភាពសណ្តាប់ធ្នាប់ បន្ទាប់ពីសង្កេតឃើញថា ចូលរូមអនុវត្តនៅមានកម្រិតតិចតួច។

លោកអភិបាលស្រុក ក៏បានវាយតម្លៃដែរថា កន្លងមកអាជ្ញាធរពាក់ព័ន្ធរបស់លោក គឺបានចុះអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ អាជីវករ និងម្ចាស់តូបលក់ដូរគ្រប់ប្រភេទ រៀបចំរុះរើ លើកទុកដាក់របស់របរ សម្ភារៈ និងទំនិញផ្សេងៗដែលដាក់នៅលើចំណីផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឱ្យបានល្អប្រសើរ ដោយត្រូវរក្សាទុកផ្លូវ ចំណីផ្លូវ និងចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋដូចដែលច្បាប់បានកំណត់។

ហើយហាមប្រាមមិនត្រូវបន្តបំពានទៀតឡើយ ដើម្បីឱ្យអាជ្ញាធររៀបចំផ្លូវ ចំណីផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឡើងវិញឱ្យបានទូលាយ មានសោភ័ណ្ឌភាពស្អាត មានសុវត្ថិភាពក្នុងការធ្វើដំណើរសម្រាប់អ្នកថ្មើរជើង និងអ្នកទេសចរជាតិ-អន្តរជាតិ។

ប៉ុន្តែសម្រាប់ពេលនេះរដ្ឋបាលស្រុកមណ្ឌលសីមា នឹងមិនលើកលែងឡើយ ដោយកំណត់រយៈពេលចំនួន៧ថ្ងៃចាប់ពី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនឯកជន បងប្អូនប្រជាពលរដ្ឋ អាជីវករ និងម្ចាស់តូបលក់ដូរគ្រប់ប្រភេទ ដើម្បីកែសម្រួល និងរៀបចំទីតាំងរបស់ខ្លួនឱ្យបានត្រឹមត្រូវ មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភណភាពឡើងវិញ។

ប្រសិនបើមិនចូលរួមអនុវត្តតាមការណែនាំខាងលើ អាជ្ញាធរនឹងចាត់វិធានការរដ្ឋបាល រួមមាន៖ បិទអាជីវកម្ម ផ្អាកការដ្ឋាន ដកហូតសម្ភារ រុះរើសំណង់ តូប នឹងមិនទទួលខុសត្រូវចំពោះរាល់ការខូចខាត ឬបាត់បង់ណាមួយឡើយ។ ក្នុងករណីចាំបាច់ត្រូវចាត់វិធានការ តាមនីតិវិធីច្បាប់ជាធរមាន។ ដូច្នេះអាជ្ញាធរជឿជាក់ថា តំណាងក្រុមហ៊ុនឯកជន ប្រជាពលរដ្ឋ អាជីវករ និងម្ចាស់តូបលក់ដូរគ្រប់ប្រភេទ ត្រូវអនុវត្តដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


