សន្តិសុខសង្គម
ឆ្លងចរន្ដអគ្គិសនី ឆេះបន្ទប់ជាន់ទី៣ការិយាល័យក្រុមហ៊ុន សំណង់ ក្នុងបុរី វ៉ារីណា
បន្ទប់ជាន់ទី៣ នៃផ្ទះល្វែងក្នុងបុរី វ៉ារីណា ដែលបើកក្រុមហ៊ុន សំណង់ (ផ្នែកសិក្សាប្លង់) ត្រូវបានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅខូចខាតសម្ភារមួយចំនួនធំ ខណៈសមត្ថកិច្ចអះអាងថា បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។

ករណីឆេះផ្ទះនេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចបុរី វ៉ារីណា តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីពលរដ្ឋបានអោយដឹងថា មុនពេលកើតមានអណ្តាតភ្លើងឆេះនៅបន្ទប់ជាន់ទី៣ នៃផ្ទះល្វែងខាងលើនេះ គេបានឮមានសម្លេងផ្ទុះ និងមានការស្រែកឆោឡោ លុះមួយសន្ទុះក្រោយមកក៏កើតមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបាត់ទៅហើយ។ ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាង នាំគ្នាទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ដើម្បីការពាររាលដាលកាន់តែខ្លាំងឡើង។

ករណីនេះ បានបណ្ដាលអោយខូចខាតសម្ភាររួមមាន កុំព្យូទ័រជាច្រើនគ្រឿង តុ ទូ កៅអី ខូចខាតស្ទើរទាំងស្រុង និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៣គ្រឿង បាញ់អោយរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
អត្ថបទ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


