Connect with us

សន្តិសុខសង្គម

ម្ចាស់ផ្ទះអាណិតហៅមកធ្វើការជាមេផ្ទះបានមួយថ្ងៃ លួចទ្រព្យសម្បត្តិជិត ៧ ម៉ឺនដុល្លារ

បានផុស

នៅ

ស្ត្រីម្នាក់ ត្រូវសមត្ថកិច្ចកម្លាំង​ព្រហ្មទណ្ឌធើ្វការស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណី​លួច​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​ជិត៧ម៉ឺន​ដុល្លារ ​កាលពីវេលា​ម៉ោង ២១:០០ នាទី ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅ​ផ្ទះលេខ​១៩ ផ្លូវ១១ ភូមិ​ស្វាយតាអុក សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​ឈ្មោះ Dao Guilin ភេទ​ស្រី អាយុ ២៧ ឆ្នាំ ជនជាតិ​ចិន បានទៅដាក់ពាក្យ​បណ្តឹង​សមត្ថកិច្ច បន្ទាប់ពីឃើញ​បាត់បង់​ទ្រព្យ​សម្បត្តិ​អស់ជាច្រើន ដោយសារតែហៅជនសង្ស័យចូលមកធើ្វការបានមួយថ្ងៃ។

ក្រោយ​ទទួល​ពាក្យ​បណ្តឹង កម្លាំង​ព្រហ្មទណ្ឌ​កម្រិតស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានបើក​ការ​ស្រាវជ្រាវ​រហូតដល់វេលាម៉ោង ៥:២០ នាទីល្ងាច ​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។ សមត្ថកិច្ច​បានកំណត់​មុខសញ្ញា និងឃាត់ខ្លួន​ជនសង្ស័យ នៅបន្ទប់ជួលមួយកន្លែង ក្នុងសង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។ ក្រៅពីនេះក៏បានឃាត់ខ្លួន​បុរស​ម្នាក់​ទៀត ដែលជាអ្នក​ទទួល​ផល​ចោរកម្មនៅក្នុងករណីនេះផងដែរយកមកស្នងការនរគបាលរាជធានីភ្នំពេញ។

ជនសង្ស័យ​ជា​ស្ត្រីឈ្មោះ ឡូស អៃស៊ះ អាយុ ៣៨ ឆ្នាំ ជនជាតិ​ខ្មែរ ត្រូវបាន​ជនរងគ្រោះ​អាណិត​ហៅ​មក​ធ្វើការ ជា​មេផ្ទះ បានតែ​មួយ​ថ្ងៃ ប៉ុន្តែ​ស្រាប់តែ​បង្ក​សកម្មភាព​លួច​ទ្រព្យ​សម្បត្តិ​របស់​ម្ចាស់ផ្ទះ ដែល​មាន​តម្លៃ​ប្រមាណ ៧ម៉ឺន​ដុល្លារ ​រត់​គេចខ្លួន។

បន្ទាប់ពី​រង្វង់​ប្រតិបត្តិការ​ជោគជ័យ ជនសង្ស័យទាំងអស់ ​ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធើ្វការសួរនាំ ដើម្បី​ចាត់ការតាម​និតិវិធី​ច្បាប់៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម