Connect with us

សន្តិសុខសង្គម

ឆមាសទី១ ឆ្នាំ២០២៥ ករណីរំលោភសេពសន្ទវៈ​​ក្នុង​ខេត្តក្រចេះ កើតឡើង ១០ ករណី ពាក់ព័ន្ធ​អនីតិជនមាន ៨ ករណី

បានផុស

នៅ

លោកស្រី ឧត្តមសេនីយ៍ត្រី នៅ រតនា ស្នងការរងទទួលបន្ទុកផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតជន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យកម្ពុជាថ្មីដឹងថា ក្នុងឆមាសទី១ ដើមឆ្នាំ២០២៥ ករណីរំលោភសេពសន្ទវៈ​ក្នុង​ខេត្ត​ក្រចេះកើតឡើងចំនួន ១០ ករណី ក្នុងនោះលើអនីតជនមានចំនួន ៨ ករណី។ រីឯករណីជួញដូរមនុស្ស និងការធ្វើចំណាកស្រុកដោយខុសច្បាប់ ពុំមានកើតឡើងឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បន្ត​ថា កន្លងទៅ​លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តក្រចេះ បានបើកវគ្គផ្សព្វផ្សាយស្តីពី ការទប់ស្កាត់អំពើជួញដូរមនុស្ស ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ។

ការចុះផ្សព្វផ្សាយនេះធ្វើឡើង ដោយសារមើលឃើញអំពើករណីរំលោភសេពសន្ទវៈលើអនីតជន មានការកើនឡើង និងក្នុងគោលបំណង ដើម្បីកសាងសមត្ថភាពដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅភូមិ ឃុំ ឱ្យមានការយល់ដឹងក្នុងការទប់ស្កាត់ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចនានា គ្រប់រូបភាព និងកាត់បន្ថយការធ្វើចំណាកស្រុកប្រកបដោយប្រថុយប្រថាន៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម