Connect with us

សន្តិសុខសង្គម

រដ្ឋបាលសង្កាត់ភ្លេីងឆេះរទះ ដឹកនាំកម្លាំងសម្អាតផ្លូវក្រវាត់ក្រុងដេីម្បីសោភ័ណភាព​

បានផុស

នៅ

នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥​ រដ្ឋបាលភ្លេីងឆេះរទះ​ ខណ្ឌកំបូល ដឹកនាំដោយលោក សុិន វុទ្ធី​ ចៅសង្កាត់ភ្លើងឆេះរទេះ ប្រធាន និងអនុប្រធានភ្នាក់ងារបរិស្ថាន និងអនាម័យសង្កាត់ កម្លាំងប្រជាការពារសង្កាត់ និងលោកលោកស្រីមេភូមិ​ ចុះសម្អាតលេីដងផ្លូវក្រវាត់ក្រុង​ ដេីម្បីសោភ័ណភាព​ និងអនាម័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ពៅ​ ប៊ុនរី​ ប្រធានភ្នាក់ងារបរិស្ថាន និងអនាម័យបានឲ្យដឹងថា​ ការចុះសម្អាតបរិស្ថានលេីដងផ្លូវខាងលេីនេះស្ថិតនៅក្នុងភូមិព្រៃកី ភូមិកប់ភ្លុក គោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ដោយមានការសហការជាមួយ លោក អភិបាលរង ខណ្ឌកំបូល។

លោក​បន្តថា ការចុះសម្អាតនេះបន្ទាប់ពីមានការណែនាំពីលោក​ ឃឹម​ ស៊ុនសូដា​ អភិបាលនៃគណៈអភិបាលខណ្ឌកំបូល​ ទេីបនៅព្រឹកថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០២៥នេះ​ លោកសុិន វុទ្ធី​ ចៅសង្កាត់ភ្លើងឆេះរទេះ ដឹកនាំកម្លាំងប្រជាការពារសង្កាត់ភូមិ​ លោក​ លោកស្រីមេភូមិចុះធ្វេីការបោសសម្អាតលេីដងផ្លូវខាងលេីដោយចាប់ពីព្រំប្រទល់ភូមិត្រាំស្លឹក ដល់ ប្រឡាយតាហោ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

ជាមួយគ្នានឹងការចុះសម្អាតនេះ អាជ្ញាធរក៏សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់មេត្តាជួយថែរក្សាសណ្តាប់ធ្នាប់​ អនាម័យនិងបរិស្ថានឲ្យបានស្អាតទាំងអស់គ្នាដេីម្បីបរិស្ថានស្អាតទីក្រុងស្អាត៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម