សន្តិសុខសង្គម
ប្រើប្រាស់គ្រឿងញៀនលើសកម្រិត ទាញកាំបិតគំរាមសម្លាប់មីងខ្លួន ត្រូវសមត្ថកិច្ចវាយខ្នោះ
ក្មួយបង្កើត មិនដឹងមានរឿងអ្វីជាមួយម្ដាយមីង បានទាញកាំបិតគំរាមកំហែងកាប់ ខណៈជនរងគ្រោះកំពុងធ្វើម្ហូបក្នុងរោងបាយ ត្រូវសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៧ និង ១៥ នាទី ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៥ ស្ថិតក្នុងភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

បើតាមការបញ្ជាក់ពីម្ដាយមីងបានឲ្យដឹងថា ក្មួយរបស់គាត់ឈ្មោះ កែវ ដារា ហៅ ថៃល័រ ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយតែងតែគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះជាញឹកញាប់ និងធ្លាប់ត្រូវបានក្រុមគ្រួសារយកទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀនចំនួន ០១ លើក រយៈពេល ១២ ខែ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងដាំបាយ និង ធ្វើម្ហូប ក្នុងរោងបាយ។ នៅពេលនោះ ជនសង្ស័យបានកាន់កាំបិតបុ័ងតោ និង កាំបិតផ្គាក់ ដើរសំដៅទៅរកជនរងគ្រោះ ដោយស្រែកគំរាមកំហែងរកកាប់សម្លាប់។ ក្នុងនោះ ដោយមានការភ័យខ្លាច និង ទ្រាំនឹងទង្វើរបស់ជនសង្ស័យមិនបាន ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវឲ្យជួយអន្តរាគមន៍។ នៅពេលទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ សហការជាមួយប្រជាការពារឃុំ បានចុះទៅដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកកាំបិតបុ័ងតោ និង កាំបិតផ្គាក់ ដើរសំដៅទៅរកជនរងគ្រោះ ហើយស្រែកគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


