សន្តិសុខសង្គម
ក្រុមហ៊ុនមួយទទួលបានសិទ្ធិស្ថាបនាផ្លូវបេតុងអាមេ១ខ្សែប្រវែងជិត១៤០០ម៉ែត្រ ក្នុងឃុំពញាក្រែក
ក្នុងកិច្ចលទ្ធកម្មប្រជុំបើកសំណើមូលនិធិឃុំ សង្កាត់ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានធ្វើឡើងនៅសាលាឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ គណៈកម្មការលទ្ធកម្មបានប្រើពេល១០នាទី លទ្ធផលបានរកឃើញក្រុមហ៊ុនចំនួន១០ ដែលបានចូលខ្លួនមកប្រកួតប្រជែងដើម្បីដណ្តើមយកភាពស្របច្បាប់ ក្នុងការកសាងផ្លូវបេតុងអាមេ១ខ្សែប្រវែងជិត១៤០០ម៉ែត្រ នៅក្នុងឃុំពញាក្រែក។ ក្រោយពីគណៈកម្មការបានចូលក្នុងបន្ទប់សម្ងាត់ជិត១ម៉ោងទើបពិនត្យឃើញថា ក្រុមហ៊ុន ហ៊ន់ សោភា មានកំហុសក្នុងការគណនាលេខ គណៈកម្មការបានសម្រេចឲ្យទៅក្រុមហ៊ុននេះឈ្នះ ក្រុមហ៊ុន ឈុន ពេជ្រ វិញនោះ។

ក្រុមហ៊ុនចំនួន៩ ក្នុងចំណោម១០ នៅតែបន្តការងឿងឆ្ងល់ដដែលថា ពេលបើកសំណើជាសាធារណៈចំឡងតួលេខចេញពីស្រោមសំបុត្រគ្រប់ក្រុមហ៊ុន មានលេខច្បាស់ល្អណាស់ ពេលយកចូលទៅក្នុងបន្ទប់សម្ងាត់របស់គណៈកម្មការទើបពិនិត្យឃើញថា ការគណនាលេខរបស់ក្រុមហ៊ុន ហ៊ន់ សោភា គណនាលេខខុស ហើយគណៈកម្មការបានអញ្ជើញប្រធានក្រុមហ៊ុននេះ ចូលបន្ទប់សម្ងាត់ហើយកែតម្រូវតួលេខមកទាបជាងគេទើបត្រូវហើយឈ្នះគេវិញ។ ពេលបើកសំណើនោះ មានក្រុមហ៊ុនចំនួន៣ ដែលបានដេញតម្លៃទាបជាងគេ គឺ ទី១.ក្រុមហ៊ុន ទួន សុផល តម្លៃ ៣៨៦.៤០០.០០០រៀល។ ទី២.ក្រុមហ៊ុន ហ៊ន់ សោភា តម្លៃ ៣៧៦.០៥៦.០០០រៀល ។ និងទី៣.ក្រុមហ៊ុន ឈួន ពេជ្រ តម្លៃ ៣៥៨.៨០០.០០០រៀល ។

លោក វង វ៉ាន់ស៊ាន គណៈកម្មការលទ្ធកម្មបានបញ្ជាក់ថា ក្រុមហ៊ុនដែលដេញបានតម្លៃទាបជាងគេ គឺតម្លៃជាង ៣៥១លានរៀល ក្នុងតម្លៃប៉ាន់ស្មានជាង៩០១លានរៀល។ ដូច្នេះក្រុមហ៊ុន ហ៊ន់ សោភា ទទួលបានសិទ្ធិកសាងផ្លូវបេតុងអាមេ១ខ្សែនេះ។ លទ្ធផលផ្លូវការនេះ យើងមាននាយកទីចាត់ការ ផែនការវិនិយោគខេត្ត អភិបាលរងស្រុក ជាអ្នកសង្កេតការណ៍ពិនិត្យតម្រង់ទិសលើនិតិវិធីគម្រោងនេះដែរ។

គណៈកម្មការគឺធ្វើតាមសេចក្តីណែនាំ ដូចមានចែងក្នុងចំណុចទី៩- អ្នកដេញថ្លៃត្រូវទទួលយកការកែតម្រូវក្នុងការគណនាលេខរបស់គណៈកម្មាការលទ្ធកម្ម។ ប្រសិនបើអ្នកដេញថ្លៃមិនទទួលយកការកែតម្រូវនេះទេ គណៈកម្មាការលទ្ធកម្មត្រូវបដិសេធសំណើដេញដេញថ្លៃនោះ ដោយចាត់ទុកជាសំណើដេញថ្លៃពុំមានសុពលភាព ហើយប្រាក់កក់ធានាការដេញថ្លៃនឹងត្រូវបានរឹបអូស ផ្ទេរបង្វែបង់ចូលថវិកាឃុំ សង្កាត់៕
អត្ថបទ៖ សាន វិឡែម



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


