សន្តិសុខសង្គម
ក្រោយទទួលបានសំណូមពរពីពលរដ្ឋ អាជ្ញាធរសង្កាត់ទឹកល្អក់៣ ចុះជួសជុលជង្ហុកនៅលើផ្លូវ២៣០
បន្ទាប់ពីទទួលបានការសំណូមពរពីប្រជាពលរដ្ឋឲ្យជួសជុលជង្ហុកមួយកន្លែងនៅចំណុចផ្លូវលេខ២៣០ កែងផ្លូវលេខ២៥៣ ក្នុងសង្កាត់ទឹកល្អក៣ រួចមក នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ អាជ្ញាធរសង្កាត់ទឹកល្អក៣ បានដឹកនាំកម្លាំងចុះជួសជុលចាប់បេតុងលុបរួចរាល់ហើយ ដើម្បីបង្ការគ្រោះថ្នាក់ណាមួយដល់ពលរដ្ឋ។

លោក នៅ ភក្ដី ចៅសង្កាត់រងទឹកល្អក់៣ នៃរដ្ឋបាលខណ្ឌទួលគោក បានឲ្យដឹងថា ចំពោះបញ្ហាជង្ហុកនៅលើផ្លូវ២៣០ កែងផ្លូវលេខ២៥៣នេះ ខាងអាជ្ញាធរបានធើ្វការជួសជុលរួចហើយ ហើយលោកក៏បានទំនាក់ទំនងជាមួយសាធារណៈការខណ្ឌ ដោយសារផ្នែកមួយចំនួនមានកន្លែងខ្លះស្រុត ដូច្នេះខាងសាធារណៈការខណ្ឌនឹងសុំអោយខាងមន្ទីរសាធារណការរាជធានី ចុះពិនិត្យសិក្សាជាក់ស្ដែងបន្ថែមទៀត ដើម្បីជួសជុលតាមជំនាញ។

ប្រជាពលរដ្ឋមានការសាទរចំពោះការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ដែលបានចុះជួសជុលទាន់ពេលវេលា ដើម្បីពួកគាត់ងាយស្រួលក្នុងការធើ្វដំណើរ។
គួររំលឹកថា កាលពីថ្ងៃទី២៣មិថុនាម្សិលមិញនេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កត់ទឹកល្អក៣ ក៏ដូចជាអ្នកធ្វើដំណើរមួយចំនួនបានស្នើសុំឲ្យអាជ្ញាធរចុះពិនិត្យ និងធើ្វការជួលជុលជង្ហុកនៅចំណុចផ្លូវលេខ២៣០ កែងផ្លូវលេខ២៥៣ ចៀសវាងខូចខាតកាន់តែធំ និងអាចបង្កគ្រោះថ្នាក់ណាមួយកើតឡើង។បន្ទាប់ទទួលបានបញ្ហានេះ អាជ្ញាធរមូលដ្ឋានក៏បានចុះពិនិត្យជាក់ស្ដែង និងជួសជុលតែម្ដង៕
អត្ថបទ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


