សន្តិសុខសង្គម
សហគ្រាសគ្រប់គ្រងសំរាម បើកវេទិកាផ្សព្វផ្សាយសាធារណៈអំពីការបង់ថ្លៃសេវាប្រមូលសំរាម និងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ
នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹង នៅទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.) បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន 800 Super GAEA ប្រមូលសំរាមក្នុងខណ្ឌសែនសុខ ធ្វើវេទិកាផ្សព្វផ្សាយសាធារណៈស្តីពី ការបង់ថ្លៃសេវាប្រមូលសំរាម និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

វេទិកានេះបានប្រព្រឹត្តទៅនៅភូមិ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ពលរដ្ឋក្នុងមូលដ្ឋាន និងតំណាងសហគ្រាសពាក់ព័ន្ធ។ សហគ្រាស រៀបចំបានធ្វើបទបង្ហាញអំពីនីតិវិធីនៃការបង់ថ្លៃសេវាសំអាត តួនាទីរបស់សហគ្រាស និងប្រជាពលរដ្ឋក្នុងការរួមចំណែករក្សាបរិស្ថានឱ្យស្អាត ត្រឹមត្រូវតាមគោលការណ៍គ្រប់គ្រងសំរាមសំណល់រឹង។

បន្ទាប់ពីស្តាប់បទបង្ហាញ ពលរដ្ឋបានបង្ហាញពីការយល់ដឹងកាន់តែច្បាស់ និងស្ម័គ្រចិត្តចូលរួមក្នុងការបង់ថ្លៃសេវាប្រមូលសំរាមឱ្យបានទៀងទាត់ រួមទាំងការអនុវត្តទម្លាប់ល្អៗក្នុងការដាក់សំរាមតាមកន្លែងសមរម្យ ដើម្បីចូលរួមអភិរក្សបរិស្ថាន និងសុខភាពសាធារណៈ។

លោក ងួន ស៊ីផេង ប្រធាននាយកដ្ឋានគ្រប់គ្រង និងផ្តល់សេវា នៃសហគ្រាស គ្រប់គ្រងកាកសំណល់រឹង ទីប្រជុំជន រាជធានីភ្នំពេញ បានបញ្ជាក់ថា វេទិកានេះធ្វើឡើង ១ខែចំនួន៦លើក ដោយក្រុមហ៊ុនចំនួន៣ចូលរួម គឺក្រុមហ៊ុន Mizuda ក្រុមហ៊ុន Super 800 និងក្រុមហ៊ុនស៊ីនទ្រី ក្នុងមួយក្រុមហ៊ុន ទទួលបាន២លើក ។

លោក ងួន ស៊ីផេង បានបន្ថែមថា ការចុះផ្សព្វផ្សាយបែបនេះនឹងត្រូវបន្តអនុវត្តនៅតាមតំបន់ផ្សេងៗទៀតក្នុងរាជធានី ដើម្បីបង្កើនការយល់ដឹង និងការចូលរួមរបស់សាធារណៈក្នុងការគ្រប់គ្រងសំរាមសំណល់រឹងឱ្យមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ សំណាង

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


