សន្តិសុខសង្គម
ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ដកហូតអាវុធខ្លី ០១ ដើម នៅសង្កាត់ច្បារអំពៅ ០២
នគរបាលប៉ុស្តិ៍ច្បារអំពៅទី ០២ ល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញមុខសញ្ញាជួញដូរគ្រឿងញៀន ប្រដេញស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញកាំភ្លើង ០១ ដើម ក្នុងកាបូបស្ពាយ។

ប្រតិបត្តិការចាប់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ០២ និង ០៣ នាទីរសៀល ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ ០២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ លឹម ចន្ធី ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ០២ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។

លោកវរសេនីយ៍ទោ អ៊ុ រតនា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី ០២ បានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍ បានជិះល្បាតក្នុងមូលដ្ឋាន ខណៈកំពុងជិះលើដងផ្លូវ ក៏ប្រទះឃើញជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀន មានដីកាចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ (លេខ ៥៥២ ចុះថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៤) ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិដើមចាន់ ០១ សង្កាត់ច្បារអំពៅ ០២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៣។ ក្នុងនោះ ខណៈជនសង្ស័យកំពុងជិះម៉ូតូ ០១ គ្រឿង ម៉ាក Honda Sonic ពណ៌ក្រហមលាយស គ្មានស្លាកលេខ ភ្លាមៗ សមត្ថកិច្ច បានប្រដេញស្ទាក់ចាប់ រហូតឃាត់ខ្លួនជនសង្ស័យ រកឃើញអាវុធខ្លី ០១ ដើម ម៉ាក ZORAKI MOD 914-TD AUTO ពណ៌ខ្មៅ , បង់ចំនួន ០១ (គ្មានគ្រាប់) និងទូរស័ព្ទ ០២ គ្រឿង លាក់ក្នុងកាបូបស្ពាយ និងបាននាំខ្លួនជនសង្ស័យបញ្ជូនមកកាន់ប៉ុស្តិ៍ដើម្បីសាកសួរ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននគរបាលប៉ុស្តិ៍ធ្វើការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


