សន្តិសុខសង្គម
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញអាជ្ញាធរខេត្តកំពតរួមគ្នាពង្រឹងការគ្រប់គ្រងការងារសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋឲ្យកាន់តែល្អប្រសើរ
លោកបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានជំរុញដល់អាជ្ញាធរក្រុង-ស្រុកទាំង៩ ក្នុងខេត្តកំពត ត្រូវរួមគ្នាពង្រឹងគ្រប់គ្រងការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីផ្តល់ភាពសុខសាន្តដល់ពលរដ្ឋ។ លោកក៏បានជំរុញឱ្យមានការផ្សព្វផ្សាយ និងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យបានកផុសផុលបន្ថែមទៀត ខណៈខេត្តកំពតទទួលបានលទ្ធផលល្អកន្លងមក។

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកំពត នាព្រឹកថ្ងៃទី២៧ ខែសីហា នាសាលសន្និសីទបូកគោ សាលាខេត្តកំពត លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពត ត្រូវរួមគ្នាពង្រឹងការគ្រប់គ្រងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋឱ្យកាន់តែល្អប្រសើរ ពិសេសពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ក្នុងន័យដើម្បីដាក់ចេញនូវវិធានការនានាបង្ការទប់ស្កាត់ឱ្យទាន់ពេលវេលានូវរាល់សកម្មភាពប៉ុនប៉ងដែលបង្កឱ្យមានភាពអសន្តិសុខក្នុងសង្គម។

រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ក៏បានជំរុញបន្ថែមក្នុងការបំផុសឱ្យមានការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្តិភាពឱ្យបានកផុសផុលបន្ថែមទៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ពិសេសការបង្ការ និងបង្ក្រាបបទល្មើសលួចឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ។

ក្នុងឱកាសនោះ លោកក៏បានកោតសរសើរចំពោះរដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលសម្រេចបាននូវលទ្ធ និងការអិវឌ្ឍជាច្រើនដែលទាំងនេះជាសាក្ខីកម្មនៃការយកចិត្តទុកដាក់អនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាកកាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍប្រទេសជាតិ ឱ្យឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ក៏បានគូសបញ្ជាក់ដែរថា បច្ចុប្បន្នសភាពការនៅតាមបណ្តាព្រំដែនកម្ពុជា ថៃ នៅតែមានការយាយី និងឈ្លានពានពីសំណាក់ប្រទេសថៃមកលើទឹកដីកម្ពុជា ហើយបញ្ហាទាំងនេះក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយនឹងក្រសួងពាក់ព័ន្ធបាននិងកំពុងរិះរកគ្រប់មធ្យោបាយ ដើម្បីបញ្ចប់ជម្លោះនេះដោយសន្តិវិធី ហើយក្នុងដំណាក់កាលនេះយើងទាំងអស់គ្នាត្រូវមានភាពអត់ធ្មត់ខ្ពស់ និងត្រូវជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះ។

សូមបញ្ជាក់ផងដែរថា បើយោងតាមអនុក្រឹត្យលេខ ៦០៥អនក្រ.តត ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានតែងតាំងលោក កើត ឆែ ជាអភិបាលរងខេត្តកំពត៕
អត្ថបទ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


