សន្តិសុខសង្គម
នគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្រុមធាក់ប្លន់ម៉ូតូប្រដាប់ដោយកាំបិតផ្គាក់ម្នាក់ និងប្រគល់ម៉ូតូឲ្យជនរងគ្រោះវិញ
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ ក្រោយពីធ្វើសកម្មភាពប្រដាប់ដោយកាំបិតផ្គាក់ធាក់ប្លន់ម៉ូតូពីជនរងគ្រោះម្នាក់បានសម្រេច។ ជនសង្ស័យត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋានស្រុកបសេដ្ឋ ស្រាវជ្រាវឃាត់ខ្លួនបាននៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីធ្វើសកម្មភាពបាន៩ថ្ងៃកន្លងមក។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅថ្ងៃទី២៨សីហា នេះថា ជនសង្ស័យមានឈ្មោះ សួង ផុន អាយុ២២ឆ្នាំ រស់នៅភូមិព្រៃស្រូល ឃុំពោធិអង្រ្កង ស្រុកបសេដ្ឋ។ បើតាមរបាយការណ៍ កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ០៨និង៣០នាទី ក្រុមជនសង្ស័យប្រដាប់ដោយកាំបិតផ្គាក់បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពីជនរងគ្រោះម្នាក់នៅចំណុចលើផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ ៥៩-៦០ ស្ថិតក្នុងភូមិត្រពាំងទំនាប់ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

របាយការណ៍ដដែលបញ្ជាក់បន្ថែមថា នៅថ្ងៃកើតហេតុក្រុមជនសង្ស័យបានជិះម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ មិនស្គាល់ស្លាកលេខ តាមពីក្រោយជនរងគ្រោះ និងបានធាក់ជនរងគ្រោះបណ្ដាលអោយដួលរបួសដៃ និងជើងរួចក្រុមជនសង្ស័យបានលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចបានអន្ដរាគមន៍ភ្លាមៗ និងបានឃើញជនសង្ស័យឈ្មោះ សួង ផុន តែជនសង្ស័យបានរត់ចោលម៉ូតូ និងបន្សល់ទុកកាំបិតផ្គាក់២ដើម។ ទោះបីយ៉ាងណា ក្រោយមានការស្រាវជ្រាវពីកម្លាំងសមត្ថកិច្ចជំនាញ នៅថ្ងៃទី២៨សីហានេះ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានចុះឃាត់ខ្លួនជនសង្ស័យ យកមកសួរនាំ និងកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់ ចំណែកម៉ូតូជនរងគ្រោះត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


