សន្តិសុខសង្គម
នគរបាលព្រំដែនបង្ក្រាបជនជាតិថៃ-ភូមា ៨ នាក់ លួចឆ្លងដែនចេញចូលកម្ពុជាខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
ជនបរទេសជាជនជាតិថៃ និងភូមា សរុបចំនួន ៨ នាក់ ដែលធ្វើសកម្មភាពផ្សេងគ្នា លួចឆ្លងដែនចេញចូលកម្ពុជាដោយខុសច្បាប់ ត្រូវនគរបាលការពារព្រំដែនគោក ៨១៥ សហការជាមួយកងកម្លាំងប្រដាប់អាវុធតាមបន្ទាត់ព្រំដែន និងប៉ុស្តិ៍នគរបាលរដ្ឋបាល ទប់ស្កាត់បង្ក្រាបបាន កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥ ចំណុចជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។


តាមរបាយការណ៍របស់លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបជនបរទេសនេះធ្វើឡើងជា ២ ដំណាក់កាល ដោយដំណាក់កាលទី ១-នៅវេលាម៉ោង ១២ និង ៣០ នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣១ សីហា នេះ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឃាត់ជនជាតិថៃចំនួន ៣ នាក់ (ស្រី ១ នាក់) បម្រុងលួចឆ្លងដែនចេញទៅប្រទេសថៃដោយខុសច្បាប់ និងម៉ូតូកង់បី ១ គ្រឿង គ្មានស្លាកលេខ ដែលជនសង្ស័យបានដឹកជនជាតិថៃបន្សល់ទុកនៅកន្លែងកើតហេតុ (អ្នកបើកបរបានរត់គេចខ្លួនបាត់) ក្នុងភូមិសាស្ត្រប៉ុស្តិ៍ក្បាលទំនប់ ស្ថិតក្នុងភូមិបន្ទាយទី ២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចម្ងាយពីអូរព្រំដែនប្រហែល ៩០០ ម៉ែត្រ។ ចំណែក ដំណាក់កាលទី ២-ជនជាតិភូមាចំនួន ៥ នាក់ ដែលលួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ត្រង់ចំណុចភូមិសាស្ត្រប៉ុស្តិ៍ស្វាយព្រៃ ស្ថិតក្នុងភូមិកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។


ក្រោយការឃាត់ខ្លួន ជនបរទេសទាំងជនជាតិថៃ និងភូមា ខាងលើ ត្រូវបានកម្លាំងនគរបាលរដ្ឋបាលអូរស្រឡៅ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕
អត្ថបទ ៖ អ.ពៅ


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


