សន្តិសុខសង្គម
អ្នកជួញដូរគ្រឿងញៀនម្នាក់ រត់គេចខ្លួនជាង ១០ ឆ្នាំ ត្រូវកម្លាំងប៉ុស្តិ៍ច្បារអំពៅទី ២ ចាប់ខ្លួន
នគរបាលប៉ុស្តិ៍ច្បារអំពៅទី ២ ល្បាតក្នុងមូលដ្ឋានប្រទះឃើញមុខសញ្ញាជួញដូរគ្រឿងញៀនដែលរត់គេចខ្លួនជាង ១០ ឆ្នាំ ក៏ប្រដេញចាប់បាន។

ប្រតិបត្តិការចាប់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ២ និង ០០ នាទីរសៀល ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ ចំណុចមុខផ្លូវជាតិលេខ ១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ មាស ប៊ុនធឿន ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។

លោកវរសេនីយ៍ត្រី អ៊ុ រតនា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី ២ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងល្បាតក្នុងមូលដ្ឋាន ខណៈមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញមុខសញ្ញាជួញដូរគ្រឿងញៀនកំពុងឈរនៅចំណុចផ្លូវជាតិលេខ ១ ភ្លាមៗ សមត្ថកិច្ច បានប្រដេញស្ទាក់ចាប់ខ្លួនជនសង្ស័យ រួចបញ្ជូនមកស្នាក់ការប៉ុស្តិ៍ធ្វើការសាកសួរ។

នាយប៉ុស្តិ៍ច្បារអំពៅទី ២ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ មាស ប៊ុនធឿន មានដីកាបង្គាប់ឲ្យចាប់ខ្លួន (លេខ ៦៨១ ត.ព្រ ចុះថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៥) ចេញដោយលោក វ៉េង ហ៊ត់ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅផ្ទះជួល ផ្លូវ ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៥។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅទី ២ ធ្វើការសាកសួរ និងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


