សន្តិសុខសង្គម
អាជ្ញាធរខេត្តសៀមរាប ណែនាំអាជ្ញាធរមូលដ្ឋាន ត្រួតពិនិត្យប្រព័ន្ធលូ និងប្រឡាយសាធារណៈ ដើម្បីរំដោះទឹក និងបញ្ចៀសបញ្ហាជំនន់ទឹកភ្លៀង
នៅក្នុងកិច្ចប្រជុំពិភាក្សា និងពិនិត្យលើស្ថានភាពប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធលូ និងប្រឡាយសាធារណៈ ដើម្បីរំដោះទឹក និងបញ្ចៀសបញ្ហាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រប៉ែកខាងកើតក្រុងសៀមរាប និងភូមិសាស្ត្រស្រុកប្រាសាទបាគង នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានណែនាំដល់អាជ្ញាធរមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមដងផ្លូវនានាដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងត្រូវចូលរួមត្រួតពិនិត្យប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធលូបង្ហូរទឹក និងទំនប់ប្រឡាយសាធារណៈ ដើម្បីដោះស្រាយការកកស្ទះ និងសម្រួលដល់លំហូរទឹក ដើម្បីរំដោះទឹក និងបញ្ចៀសបញ្ហាជំនន់ទឹកភ្លៀង ហើយត្រៀមលក្ខណៈ និងការអនុវត្តនូវវិធានការទាំងឡាយណាដែលធានាឱ្យមានលំហូរទឹកលឿនបំផុតនៅពេលមានភ្លៀងធ្លាក់ខ្លាំង ព្រមទាំងថែរក្សាប្រព័ន្ធធារាសាស្ត្របុរាណ និងថ្មី ឱ្យមានដំណើរការល្អផងដែរ។

លោកអភិបាលរងខេត្តសៀមរាប ក៏បានជំរុញប្រជាពលរដ្ឋដែលមានលំនៅដ្ឋានរងផលប៉ះពាល់ត្រូវចូលរួមធ្វើការដាក់លូថ្មី ឬពង្រីកលូដែលមានស្រាប់នៅតាមមុខផ្ទះ គឺជាការបន្ថែមនូវប្រព័ន្ធបង្ហូរទឹកភ្លៀង ឬទឹកដែលដក់នៅតាមផ្លូវ ឲ្យហូរចូលទៅក្នុងប្រព័ន្ធលូធំដើម្បីជួយបង្កើនល្បឿន និងសមត្ថភាពនៃការរំដោះទឹកមិនឲ្យដក់ជន់លិចនៅទីធ្លាសាធារណៈ ឬចូលក្នុងផ្ទះហើយតាមរយៈការដាក់លូ គឺអាចការពារផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ មិនឲ្យខូចខាតដោយសារទឹកជំនន់ ឬការដក់ទឹកយូរ។

លោក អ៊ឹង គឹមលាង បានបន្តថា ការដោះស្រាយបញ្ហាទឹកជំនន់ មិនមែនជាបន្ទុករបស់រដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋានតែឯងនោះទេ តែគឺជាការងាររួមដែលតម្រូវឲ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា។

លោកអភិបាលរងខេត្តក៏បានជំរុញឱ្យមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរក្រុងស្រុកត្រូវពង្រឹងកិច្ចសហការរវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានានូវការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពហើយធ្វើការវាយតម្លៃឡើងវិញនូវស្ថានភាពលូ បំពង់បង្ហូរទឹក ប្រឡាយទឹក និងស្ថានីយបូមទឹកដែលមានស្រាប់ថាតើមានបញ្ហាស្ទះ ការខូចខាត ឬតម្រូវការជួសជុល និងពង្រីកកម្រិតណា និងកំណត់តំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងខ្លាំងជាងគេ ដើម្បីដាក់ចេញនូវវិធានការអាទិភាពដូចជា ការជីកស្តារប្រឡាយ ការបំពាក់លូធំៗ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃទឹកជំនន់ទឹកភ្លៀងមកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចក្នុងមូលដ្ឋាន៕
អត្ថបទ៖ ជុន កុសល





-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


