សេដ្ឋកិច្ច
ស្ដាប់អ្នកជំនាញ និងអ្នកលក់ និយាយពី«លាភក្នុងគ្រោះ» សម្រាប់អ្នកចង់ទិញខុនដូត្រៀមដាក់ជួលពេលស្ងាត់កូវីដ
ក្នុងស្ថានភាពកូវីដកំពុងបន្តរាតត្បាតនេះ វិស័យអចលនទ្រព្យនៅកម្ពុជា ហាក់ស្ងប់ស្ងាត់បន្តិចក៏ពិតមែន តែបើសង្កេតទៅមើលស្ថានភាពទិញលក់ខុនដូ ដូចជាក្នុងរាជធានីភ្នំពេញ ឃើញថានៅតែលក់បានជាហូរហែ ហើយម្ចាស់អភិវឌ្ឍន៍គម្រោងខុនដូធំៗ នៅតែបន្តសម្រុកសាងសង់ឥតឈប់។

តើការទិញខុនដូពេលនេះ ទុកវិនិយោគដាក់ជួលពេលស្ងាត់កូវីដ ជាជម្រើសល្អទេ?
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា សង្កេតឃើញថា សម្រាប់បច្ចុប្បន្នភាពទីផ្សារខុនដូរ ក្នុងប្រទេសយើងសព្វថ្ងៃ អ្នកទិញទុកវិនិយោគ ពួកគាត់នៅតែបន្តទិញជាលំដាប់ ព្រោះពួកគាត់កំពុងតែច្បាមយកឱកាសពិសេសនៃការលក់បញ្ចុះតម្លៃ ប្រូម៉ូសិនពិសេសផ្សេងៗ និងការរើសបានទីតាំងល្អៗតាមការចង់បាន។ ដោយឡែកអ្នកអភិវឌ្ឍន៍គម្រោងធំៗមួយចំនួន ពួកគាត់ក៏នៅតែបន្តសាងសង់ជាធម្មតា ព្រោះពួកគាត់មានទុនបំរុងក្នុងដៃ។

អ្នកជំនាញអចលនទ្រព្យរូបនេះ បញ្ជាក់បន្ថែមថា៖ «ថ្វីត្បិតតែ ទីផ្សារខុនដូរក្នុងប្រទេសកម្ពុជា មិនមែនទាន់ក្លាយជាទីផ្សារធំសម្រាប់អតិថិជនក្នុងស្រុកក៏ពិតមែន ប៉ុន្តែសម្រាប់វិនិយោគិនក្នុងស្រុកណាដែលគាត់ មិនមានបញ្ហាជាប់គាំងហិរញ្ញវត្ថុក្នុងបរិបទនេះ ពួកគាត់ត្រៀម និងកំពុងចាប់យកឱកាសចំនេញ ក្នុងការបន្តទិញខុនដូក្នុងតម្លៃពិសេស ទុកដាក់ជួលត្រឡប់ឱ្យអតិថិជនជាជនបរទេស ក្រោយពេលស្ថានភាពកូវីដធូរស្បើយ ហើយនេះក៏ជាការសម្រេចចិត្តវិនិយោគដ៏ល្អផងដែរ»។

តើស្ថានភាពលក់ជាក់ស្ដែង ក្នុងគម្រោងខុនដូធំៗមួយចំនួន ក្នុងរាជធានីភ្នំពេញលក់ដល់ណាហើយ?
លោក សូត្រ ចាន់សុផា ប្រធានផ្នែកលក់នៃគម្រោងសហគមខុនដូដ៏ធំក្នុងគម្រោង Urban Village Phnom Penh ដែលមានទីតាំងនៅលើមហាវិថី ៦០ម៉ែត្រ សម្ដេចតេជោ បានប្រាប់កម្ពុជាថ្មីឱ្យដឹងថា៖ កាលពីអំឡុងដើមឆ្នាំ ខែកុម្ភៈ ខែមីនា ខែមេសា ឆ្នាំ២០២១ ទីផ្សារលក់ដូចជារៀងស្ងាត់បន្តិចមែន ប៉ុន្តែចូលដល់ខែឧសភា ខែមិថុនា និងដើមខែ កក្កដា នេះ ការលក់ខុនដូ ក្នុងគម្រោងរបស់លោក មានការកើនឡើងជាលំដាប់។

ប្រធានផ្នែកលក់វ័យក្មេងរូបនេះ ប្រាប់ថា៖ «ចុងខែ៥ និងខែ៦ គម្រោងពួកខ្ញុំ លក់ខុនដូជូនអតិថិជនបានប្រមាណ ជាង ៣០យូនីត ហើយបច្ចុប្បន្នក្រុមហ៊ុន ដែលជាដៃគូរផ្នែកលក់ធំៗរបស់គម្រោង ក៏កំពុងនាំអតិថិជនមកសិក្សាស្វែងយល់ និងធ្វើការកក់ប្រាក់ជាហូរហែ មិនដែលដាច់ផងដែរ»។

ដោយឡែក ភ្នាក់ងារលក់ខុនដូក្នុងគម្រោង Condo Prince Happiness Plaza មានទីតាំងនៅលើមហាវិថីព្រះនរោត្តម កញ្ញា លីហ័ង បានប្រាប់ឱ្យដឹងដែរថា៖ បច្ចុប្បន្នការលក់ខុនដូនៅក្នុងគម្រោងដែល កញ្ញាកំពុងលក់មិនមានបញ្ហាប្រឈមទេ។ ការសាងសង់នៅតែបន្តជាប្រក្រតី ហើយក៏មានអតិថិជនមកកក់បិទ យូនីត ជាបន្តបន្ទាប់ដែរ។
លីហ័ង បញ្ជាក់ថា៖ «អំឡុងពេលកូវីដនេះ អតិថិជនជាជនជាតិខ្មែរយើង ក៏មានការចាប់អារម្មណ៍ខ្លាំងលើការទិញខុនដូក្នុងគម្រោង មិនចាញ់អតិតិជនជាបរទេសឡើយ នេះក៏ដោយសារក្រុមហ៊ុន កំពុងលក់បញ្ចុះតម្លៃ ផ្ដល់នូវលក្ខខណ្ឌបង់ប្រាក់ច្រើនជម្រើស និងមានការចរចាលក្ខខណ្ឌជួលត្រឡប់ពីអតិថិជនវិញជាដើម»។

អត្ថប្រយោជន៍ដ៏សម្បូរបែបពីការវិនិយោគលើខុនដូ!
អ្នកជំនាញ ដែលមានបទពិសោធន៍លើផ្នែកប្រឹក្សា និងគ្រប់គ្រងគម្រោងលក់ខុនដូមួយរូបទៀត កញ្ញា ហ៊ុល ស័ក្កសិកា អ្នកគ្រប់គ្រងផ្នែកវិនិយោគនៃក្រុមហ៊ុន Century21 Mekong បានពន្យល់ថា៖ «ទីផ្សារខុនដូនៅក្នុងទីក្រុងភ្នំពេញយើងសព្វថ្ងៃអត់ទ្រឹងទេបង តែខ្ញុំអាចនិយាយបានថា បើធៀបនឹងមុនកូវីដ និងអំឡុងពេលកូវីដ សន្ទុះនៃការទិញលក់ មានការធ្លាក់ចុះចន្លោះពី ៣០ ទៅ៤០ភាគរយ»។

អ្នកគ្រប់គម្រោងគម្រោងលក់ខុនដូរូបនេះ បញ្ជាក់បន្ថែមថា ភាគច្រើននៃអតិថិជនទិញខុនដូបច្ចុប្បន្ន គឺជាជនជាតិខ្មែរយើង ច្រើនជាងជនបរទេស។ ភាពស៊ីវិល័យ មានសេវាកម្មសម្បូរបែប ចំណេញពេលវេលាងាយស្រួលក្នុងការធ្វើដំណើរ ជិតទីប្រជុំជន កន្លែងធ្វើការងារ សន្តិសុខ២៤ម៉ោង បរិកាសល្អនៅជាន់លើ ការដាក់ជួលត្រឡប់ទៅវិញបានថ្លៃខ្ពស់ ហេតុដូច្នេះហើយ ទើបអតិថិជនខ្មែរយើងឥឡូវ ដែលពួកគាត់ចង់ទិញខុនដូសម្រាប់ស្នាក់នៅ ឬគិតដល់វិនិយោគ ទិញទុកជួលបានចំណូលប្រចាំខែត្រឡប់មកវិញច្រើន និងទៀតទាត់ ពួកគាត់មិនស្ទាក់ស្ទើរដូចពីមុនទៀតទេ៕



-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា