Connect with us

កីឡា

ស៊ន​ រ៉ាគីម​ ឆ្លងកាត់​ការ​លំបាក​ របួស​ បរាជ័យ​ជា​ច្រើន​ដង ប៉ុន្តែ​មិន​ដែល​គិត​ថា​បោះបង់​អាជីព​ប្រដាល់​

បានផុស

នៅ

កីឡាករ​ ស៊ន​ រ៉ាគីម​ ដោយ​រង​បរាជ័យ​ដោយ​សារ​ឈឺ​ជើង​អំឡុង​ការ​ប្រកួត​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី៥​ ខែ​តុលា​ ឆ្នាំ​២០២៥​ នៅ​សង្វៀន​ថោន​រួច​មក​រូប​គេ​បង្ហោះ​សារ​លើ​ហ្វេសបុក​បញ្ជាក់​ពី​ជំហរ​ថា​មិន​ដែល​មាន​គំនិត​បោះបង់អាជីព​គុន​ខ្មែរ​នេះ​ទេតាំង​តែ​មុន​រហូត​មក​ដល់ពេល​ឥលូវ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្ហោះ​សារ​របស់​ រ៉ាគីម​

បរាជ័យ​ដោយ​ការ​ទាត់​ដៃគូ​រួច​ឈឺជើង​ខ្លួន​ឯង​រហូត​បោះបង់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ទី៥​ តុលា​ ២០២៥​ នេះ​ហាក់​ដូច​ជា​បំបាក់​ទឹកចិត្ត​ ស៊ន​ រ៉ាគីម​ ជា​ខ្លាំង​ ព្រោះតែ​ជំងឺ​មួយ​នេះ​ធ្វើ​ឲ្យ​រូប​គេ​សម្រាក​ពី​សង្វៀន​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ។​

ការ​សំងំ​ព្យាបាល​របួស​អស់​ថវិកា​ជា​ច្រើន​ និង​ការ​បាត់​ចំណូល​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​កន្លង​ទៅជិត​មួយ​ឆ្នាំ​នេះ​ធ្វើ​ឲ្យ​ ស៊ន​ រ៉ាគីម​ ជួប​បញ្ហា​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ជា​ខ្លាំង​ និង​ទន្ទឹង​រង់ចាំ​ជាសៈស្បើយ​ដើម្បី​បាន​ប្រកួត​ឡើង​វិញ។​

ដៃគូ​ដែល​ប្រកួត​គ្នា​ថ្ងៃ​ទី៥​ តុលា​ ២០២៥

ចំពោះ​បរាជ័យដោយ​សារឈឺជើង​​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ហាក់​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ រ៉ាគីម​ ផង​ដែរ​រហូត​រូបគេ​បាន​បង្ហោះ​សារ​លើក​ទឹកចិត្ត​ខ្លួន​ឯង​ និង​បញ្ជាក់​ពីជំហរ​បន្ត​ដំណើរ​លើ​វិថី​គុន​ខ្មែរ​តទៅ​ទៀត​ដោយ​មិន​ដែល​គិត​ថា​បោះបង់​អាជីព​មួយ​នេះឡើយ។​

បន្ទាប់​ពី​ថ្ងៃ​ប្រកួត​នោះ​មក​ ស៊ន​ រ៉ាគីម​ បាន​ទៅថត​ជើង​ពិនិត្យ​ជើង​ផង​ដែរ​គឺ​លទ្ធផល​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​ ឬ​ប៉ះពាល់​ដល់​របួស​ចាស់​នោះ​ទេ​ ពោល​ដោយ​សារ​ទាត់​ចំ​សាច់ដុំ​ធ្វើ​ឲ្យ​ឈឺ​ចាប់​ភ្លាមៗ​អំឡុង​ពេល​ប្រកួត​កាល​នោះ​ប៉ុណ្ណោះ។​

រ៉ាគីម ពេល​ពិនិត្យ​រួច

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ស៊ន​ រ៉ាគីម ទើប​តែ​ឡើង​សង្វៀន​វិញ​បាន​២ប្រកួត​ប៉ុណ្ណោះ​បន្ទាប់​ពី​របួស​ជើង​ និង​ដៃ​កាល​ពី​ជិត​មួយ​ឆ្នាំ​មុន។​ ការ​ប្រកួត​លើក​ទី២​ របស់​អ្នក​លេង​គុន​ខ្មែរ​ ស៊ន​ រ៉ាគីម​ នេះ​ចាញ់​កីឡាករ​ Titoun (ទី ទួន) កាល​ពីថ្ងៃ​ទី៥​ ខែ​តុលា​ ឆ្នាំ​២០២៥​ នៅ​ឯ​សង្វៀន​ថោន៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម