Connect with us

កីឡា

ឃឹម​ ខាន់សោភ័ណ្ឌ៖​ របស់​ខ្មែរមាន​​ហើយ​ឈប់​ប្រើ​របស់​សៀម​ទៅ​គេ​មើល​ងាយ​យើង​ណាស់​

បានផុស

នៅ

អ្នក​នាង ឃឹម​ ខាន់សោភ័ណ្ឌ​ ថា​របស់​ខ្មែរ​បង្កើត​ដោយ​ខ្មែរ​មាន​ហើយ​ដូច​ជា​ប្រឹង​រឹត​សម្រាប់​លាប​ខ្លួន​ឡើង​ប្រដាល់​ ឬ​ហាត់​ប្រាណ​នេះ​ជា​ដើម​គួរ​ជួយ​គាំទ្រ​ផលិតផល​ខ្មែរ​ ព្រោះ​បច្ចុប្បន្ន​នេះ​សៀម​មើល​ងាយ​ខ្មែរ​ណាស់គ្មាន​ផលិត​អ្វីបាន​ចាំ​យក​តែ​ពី​ប្រទេស​ផ្សេង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រឹងរឹតលោក​ សេន​ ប៊ុនថេន​

អ្នក​នាង​ ឃឹម​ ខាន់សោភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ បច្ចប្បន្ន​នេះ​គឺ​ខាង​ប្រទេស​សៀម​មើលងាយ​ខ្មែរ​ខ្លាំង​ណាស់​ថា​ខ្មែរ​គ្មាន​សមត្ថភាព​ផលិត​អ្វី​នោះ​ទេ​ភាគ​ច្រើនទិញ​​មក​តែ​ពី​គេយក​ប្រើប្រាស់​​ប៉ុណ្ណោះ។​

ភរិយា​របស់​ សេន​ ប៊ុនថេន​ ខាង​លើ​បន្ត​ទៀតថា​ ដូច​ប្រេង​រឹត​ខ្លួន​សម្រាប់​អ្នក​ប្រដាល់​នេះ​ជា​ដើម​បច្ចុប្បន្ន​ខ្មែរ​ផលិត​បាន​ដោយ​ខ្លួន​ឯង​ហើយ​ទាំង​គុណភាព​មិន​​ចាញ់​របស់​បរទេស​នោះ​ឡើយ​។​ ដូច្នេះ​ម្នាក់ៗ​ពិសេស​នោះ​គឺ​អ្នក​ប្រដាល់​គួរ​ងាក​មក​ប្រើប្រាស់​របស់​ខ្មែរ​វិញ​ជៀស​ពីការ​មើល​ងាយ​ពីសំណាក់​​ប្រទេស​សៀម​។​

ប្រឹងរឹតលោក​ សេន​ ប៊ុនថេន​

បញ្ជាក់​ដែរ​ថា​ អ្នក​នាង​ ឃឹម​ ខាន់សោភ័ណ្ឌ​ ជា​ម្ចាស់​ហាង​លក់​សម្ភារ​ប្រដាល់​សេនប៊ុនថេន​គុនខ្មែរ​ និង​ជាហាង​ដែល​ផលិត​ខោ​ប្រដាល់​សម្ភារ​ប្រដាល់​ជា​ច្រើន​មុខ​ដោយ​ខ្មែរ​។ ថ្មីៗ​នេះ​ហាង​របស់​អ្នក​នាង​បាន​ផលិត​ប្រេងរឹត​ប្រដាល់​ថ្មី​មួយ​សម្រាប់​អ្នក​ប្រដាល់​រឹត​កម្ពៅ​សាច់ដុំ​មុន​ឡើង​ប្រកួត​ផង​ និង​រឹត​សម្រួល​សរសៃ​ផង៕​

ប្រឹងរឹតលោក​ សេន​ ប៊ុនថេន​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម