កីឡា
ធន់ ចាន់តាក់ កំពុងរីករាយចំពោះការហ្វឹកហាត់នៅទីតាំងថ្មីដើររកក្ដាម រកត្រី បែបទេសភាពស្រុកស្រែ
កីឡាករគុនខ្មែរ ធន់ ចាន់តាក់ រួមទាំងសិស្សប្អូនៗកំពុងរីករាយជាខ្លាំងនៅទីតាំងក្លឹបថ្មីរបស់លោក ធន់ សុភា ដែលមានជុំវិញទៅដោយទេសភាពបែបស្រុកស្រែយ៉ាងស្រស់ត្រកាល ខណៈសិស្សពេលទំនេរនាំគ្នាដើររកក្ដាម រកត្រី ធ្វើជាម្ហូបបន្ថែមជាដើម។

លោក ធន់ សុភា និង ចាន់តាក់
គេឃើញកីឡាករ ធន់ ចាន់តាក់ តែងតែបង្ហោះវីដេអូបែបស្រុកស្រែអមដោយការដើររកក្ដាមខ្យង រកត្រី ដើរបាញ់ពស់ធ្វើម្ហូប និងកម្សាន្តសប្បាយ។ ចាន់តាក់ រួមទាំងសិស្សប្អូនតូចៗក្រោយពេលទំនេរពីការហ្វឹកហាត់គឺតែងតែនាំគ្នាដើររកម្ហូបជុំវិញបរិវេណក្លឹប។ ម្នាក់ៗសើចសប្បាយរីករាយជាខ្លាំងចំពោះសកម្មភាពទាំងនោះ និងរសជាតិឆ្ងាញ់ៗក្ដាមខ្យងបែបស្រុកស្រែ។

ចាន់តាក់ និងសិស្សប្អូន
ធន់ ចាន់តាក់ លើកឡើងដែរថា គឺសព្វថ្ងៃលែងចេះរស់នៅឯទីប្រជុំជនហើយ និងចូលចិត្តទេសភាពបែបស្រុកស្រែនៅឯក្លឹបរបស់គ្រូ។ ពោលឲ្យតែប្រកួតចប់ ឬមិនមានភារកិច្ចអ្វីនោះទេគឺរូបគេស្រូតមកក្លឹបថ្មីឯសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ វិញហើយ។

ចានតាក់ ទៅកន្លែងរកក្ដាម ត្រី
បញ្ជាក់ដែរថា ក្លឹបថ្មីរបស់លោក ធន់ សុភា ដែលទើបសាងសង់រួច និងកំពុងដំណើរការហ្វឹកហាត់នេះមានទីតាំងនៅឯភូមិទ្រពាំងទទឹង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្លឹបថ្មីរបស់លោកនេះមិនសូវទាន់មានគេរស់នៅនៅឡើយទេ ពោលជុំវិញភាគច្រើនជាដីស្រែចម្ការប៉ុណ្ណោះ៕





ក្លឹបប្រដាល់លោក ធន់ សុភា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


