Connect with us

កីឡា

លោក​ ឡោ សំណាង​ ឈឺចាប់​ណាស់​ពេល​ឃើញ​ថៃ​បំពាន​លើ​ខ្មែរ​ម្ដង​ហើយ​ម្ដង​ទៀត

បានផុស

នៅ

លោក​ ឡោ​ សំណាង​ អតីត​អ្នក​ប្រដាល់​ល្បីឈ្មោះ និង​ជា​គ្រូ​បង្វឹក​ប្រចាំក្លឹប​ប្រដាល់​ឡោសំណាងគុនខ្មែរ​ ថា​លោក​ពិត​ជា​ឈឺ​ចាប់​ណាស់​នៅ​ពេល​ឃើញ​ទង្វើរ​ឈ្លានពានរបស់​ប្រទេសថៃ​​ម្ដង​ហើយ​ម្ដង​ទៀត​មក​លើ​ខ្មែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ឡោ សំណាង

លោក​ ឡោ សំណាង​ បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី១៤​ ខែ​វិច្ឆិកា​ ឆ្នាំ២០២៥​ នេះ​បាន​ដឹកនាំ​សិស្ស​គុន​​របស់​លោក​ចំនួន​ ១១​នាក់​ដើម្បី​មក​បរិច្ចាគ​ឈាម​ក្នុងព្រឹត្តិការណ៍​បរិច្ចាគឈាម​ «យើង​ផ្ដល់​ឈាម​ដល់​ក្ដីស្រឡាញ់សម្រាប់​កម្ពុជា»​ នៅ​ឯវិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​

គ្រូ​បង្វឹក​គុន​ខ្មែរ​រូប​នេះ​បន្ថែម​ទៀត​ថា​ លោក​មិន​ស្ដាយ​ក្នុង​ការ​បរិច្ចាគ​ឈាម​របស់​លោក​សម្រាប់​ជួយ​ប្រជាជន​ខ្មែរ​ និង​សម្រាប់​បម្រើ​ដល់​កងទ័ព​នោះ​ទេ។​ មាន​តែ​ការ​សាមគ្គី​គ្នា​​ប៉ុណ្ណោះ​ទើប​អាចយក​​ឈ្នះ​សត្រូវ​បានពិសេស​ក្នុង​ស្ថានភាព​ឥលូវ​នេះ។​

ទិដ្ឋភាពព្រឹកមិញ

លោក​ ឡោ​ សំណាង​ បន្ត​ថា​ លោក​ពិត​ជា​មាន​ការ​ឈឺចាប់​បំផុត​នៅ​ពេល​ឃើញ​ការ​ឈ្លាន​ពាន​ពី​សំណាក់​ទាហាន​ថៃ​មក​លើ​​កម្ពុជា​ម្ដង​ហើយ​ម្ដង​ទៀត​ពិសេស​ថ្មីៗ​នេះ​រហូត​មាន​ប្រជាជន​កម្ពុជា​ស្លូតត្រង់​បាត់បង់ជីវិត​ និង​របួស​បែប​នេះ។​ ទង្វើ​ទាំង​នេះ​គឺ​បាន​បញ្ជាក់​ថា​ជនជាតិ​សៀម​នេះ​ជា​ជនជាតិ​ដែល​មាន​ពុតត្បុត​ និង​សន្ដាន​លួច​គ្រប់​ជំនាន់​ទៅដល់​អន្តរជាតិ​បាន​ដឹង​ផង​ដែរ។​

ទិដ្ឋភាពព្រឹកមិញ

បញ្ជាក់​ដែរថា​ នេះ​ជា​លើក​ទី២​ ហើយ​នៃ​ព្រឹត្តិការណ៍​បរិច្ចាគឈាម​ទ្រុងទ្រាយ​ធំ​ដែល​ទទួល​ការ​បរិច្ចាគ​ឈាម​ពី​មហាជន​មក​ពី​គ្រប់ទិសទី​ពិសេស​អ្នក​ដែល​រស់នៅ​រាជធានីភ្នំពេញសម្រាប់​​បម្រុង​ទុក​ជួយ​ដល់​ប្រជាជន​កម្ពុជា​ដែល​ត្រូវ​ការ​ប្រើប្រាស់​បន្ទាប់​ និង​សម្រាប់​ផ្ដល់​ជូន​ទៅ​ដល់​កងទ័ព​ដែល​មាន​តម្រូវ​ការ​ចាំបាច់​ណា​មួយ​ភ្លាមៗ​ផង​ដែរ។ ក្នុង​ព្រឹត្តិការណ៍​បរិច្ចាគឈាម​ព្រឹក​មិញ​នេះ​ក៏​មាន​ការ​ចូលរួម​ពី​វិស័យ​កីឡា​ផង​ដែរ​ដូច​ជាមាន​​ក្រុម​ប្រដាល់​គុន​ខ្មែរ​លោក​ ឡោ សំណាង​ និង​សិស្ស​ លោក​ អេភូថង​ និង​ក្រុមគ្រួសារ​ លោក​ ពេជ្រ​ សុផាន់​ លោក​ ធី ណារិទ្ធ​ រួម​ទាំង​ក្រុម​ពិធី​ករ​កីឡា​ផង​ដែរ៕​

​លោក ឡោ សំណាង និង​សិស្ស

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម