កីឡា
លោក ឃឹម សុជាតិ ប្រាប់ពីបទពិសោធគ្រប់គ្រង និងបង្ហាត់សិស្ស ៥០-៦០នាក់នាបច្ចុប្បន្ននេះ
លោក ឃឹម សុជាតិ ដែលជាគ្រូបង្វឹកប្រដាល់នៃក្លឹបគុនខ្មែរដួនតា ថាបច្ចុប្បន្នសិស្សគុនក្នុងក្លឹបកើនឡើងរហូតដល់ ៥០-៦០នាក់មកហើយដោយត្រូវបែងចែកគ្រូជំនួយ និងសិស្សច្បងចាស់ៗជួយកាន់ស៊ីបគ្នាទើបអាចទៅរួច។

សិស្សក្លឹបគុនខ្មែរដូនតា
លោក ឃឹម សុជាតិ បានឲ្យដឹងថា ក្លឹបគុនខ្មែរដួនតាសិស្សកើនឡើងរហូតដល់ជិត ៦០នាក់ទៅហើយដោយសុទ្ធសឹងជាអ្នកហ្វឹកហាត់ដើម្បីឡើងប្រកួត។ ឆ្លើយតបថាគ្រប់គ្រងសិស្សច្រើនបែបនេះយ៉ាងណា? គ្រូបង្វឹករូបនេះបញ្ជាក់ថា រកគ្រូជំនួយមកជួយ និងសិស្សច្បងមានបទពិសោធច្រើនឲ្យមកកាន់ស៊ីប។

លោក ឃឹម សុជាតិ និង សំអាត គុនខ្មែរ
គ្រូបង្វឹកក្លឹបគុនខ្មែរដួនតារូបនេះបន្តទៀតថា សិស្សទាំងនោះមិនមែនស្នាក់នៅក្នុងក្លឹបជាប់ទាំងអស់នោះទេ ពោលមានអ្នកហ្វឹកហាត់ត្រៀមឡើងប្រកួតក៏នៅ ចំណែកអ្នកប្រកួតហើយក៏ទៅសម្រាកនៅផ្ទះរៀងខ្លួនវិញផងដែរ។ ប៉ុន្តែក្លឹបមានវិន័យក្នុងការហ្វឹកហាត់ច្បាស់លាស់ពិសេសមានគ្រូជំនួយរហូតដល់ទៅ ៣នាក់ឯណោះបច្ចុប្បន្ននេះចាំមើល។ ការហ្វឹកហាត់គឺលោកជាគ្រូធំទម្លាក់ទៅឲ្យគ្រូជំនួយទាំង ៣នាក់បង្ហាត់បន្ត និងហៅសិស្សច្បងចាស់ៗដែលប្រកួតចប់មកជួយកាន់ស៊ីបបន្ថែមទៀតទើបអាចចូលស៊ីបបានគ្រប់គ្នា។
យ៉ាងណាច្បាប់ទម្លាប់ វិន័យ និងកែស្នៀតគុន អនាម័យគឺលោកនៅតែកាន់ និងចាត់ចែងដដែលទេ។ ប្រសិនបើមិនធ្វើដូចនេះគឺមិនអាចគ្រប់គ្រងលើសិស្សៗដែលមានចំនូនច្រើនបែបដូចនេះបានទេ។ នៅពេលនេះក្លឹបក៏មិនទទួលសិស្សចូលហ្វឹកហាត់បន្ថែមទៀតដែរ ព្រោះបច្ចុប្បន្នមានចំនួនច្រើនទៅហើយ។

រូបភាពហ្វេសបុក សំអាត គុនខ្មែរ
បញ្ជាក់ដែរថា ក្លឹបប្រដាល់គុនខ្មែរដួនតាដែលគេដឹងថាជាក្លឹបចំណុះឲ្យស្ថានីយទូរទស្សនថោនបច្ចុប្បន្ននេះមានសិស្សគុនមកចូលរួមច្រើនបន្ទាប់ពីបានផ្លាស់ប្ដូរពីក្លឹបចាស់នាយកដ្ឋានអង្គរក្សរួចមក។ ក្លឹបនេះបច្ចុប្បន្នស្ថិតនៅជាប់និងទូរទស្សន៍ថោនតែម្ដង និងកំពុងបង្ហាត់ដោយគ្រូធំគឺលោក ឃឹម សុជាតិ។ ក្លឹបនេះមានកីឡាករល្បីឈ្មោះដូចជា សាន់ គុនខ្មែរ ភក្ដី គុនខ្មែរ ចំរើន គុនខ្មែរ រស្មី គុនខ្មែរ សំអាត គុនខ្មែរ ហុងកន គុនខ្មែរ និងកីឡាករជំនាន់ក្រោយជាច្រើនទៀត៕

រូបភាពហ្វេសបុក សំអាត គុនខ្មែរ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


