Connect with us

កីឡា

លោក​ គ្រី​ ពីឡុត​ ការ​ប្រកួត​គុន​ខ្មែរ​មិន​ត្រឹម​តែ​ជា​​ការផ្សព្វផ្សាយ​ក្បាច់​គុន​នោះទេ​ក៏​ជា​ការផ្សព្វផ្សាយ​ស្នាមញញឹម​របស់​​ខ្មែរ​ទៀត​ផង​

បានផុស

នៅ

លោក​ គ្រី​ ពីឡុត​ អ្នក​ចាប់​គូ​ប្រដាល់​ល្បីឈ្មោះ​មួយ​រូប​នៅ​កម្ពុជា​ ថាការ​ប្រកួត​គុន​ខ្មែរ​មិន​ត្រឹម​តែ​ជា​ការ​ផ្សព្វផ្សាយ​ក្បាច់​គុន​បុរាណ​របស់​ខ្មែរ​នោះ​ទេ​ក៏​ជា​ការ​ផ្សព្វផ្សា​យ​ស្នាម​ញញឹម​ និង​ភាព​រីកចម្រើន សុខសុវត្តិភាព​ ​របស់​ប្រទេស​កម្ពុជាទៀង​ផង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​វីដេអូ​លោក​ គ្រី​ ពីឡុត​ បាន​បញ្ជាក់​ថា​ ដៃគូ​របស់​ ពេជ្រ​ សម្បត្តិ​ គឺ​កីឡាករ​ AARON CLARKE រីករាយ​ដែល​បាន​មកកម្ពុជា​លើក​នេះ​ និង​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​មាន​អ្នក​ស្គាល់​ និង​ហៅ​រូប​គេ​ច្រើន​បន្ទាប់​ប្រកួត​រួច​មក។​

មុន​ខ្លួន​មក​ដល់​កម្ពុជា​មាន​គេ​និយាយ​ប្រាប់ថា​ប្រទេស​នេះ​មិន​ល្អ​ មិន​មាន​សុវត្ថិភាព​ និង​ត្រូវ​ប្រយ័ត្ន​មែនទែន​ ប៉ុន្តែ​ជាក់​ស្ដែង​គឺ​មិន​ដូច្នោះ​​នោះឡើយ។​ ប្រជាជន​ញញឹម​រាក់ទាក់​ និង​បាន​បង្ហាញ​ពី​ភាព​កក់ក្ដៅ​គួរ​ឲ្យ​ស្រឡាញ់​ចូលចិត្ត។​ លោក​ស្រឡាញ់​កម្ពុជា​ និង​សន្យា​ថា​មាន​ពេល​នឹង​មក​ម្ដង​ទៀត​ដើម្បី​ដើរ​លេង​កម្សាន្ត​ពិសេស​ទស្សនា​ប្រាសាទ​នានា​របស់​ខ្មែរ។​

ចំណែក​លោក​ គ្រី​ ពីឡុត​ បន្ថែម​ទៀត​ថា​ ការ​ប្រកួត​គុន​ខ្មែរ​មិន​មែន​ត្រឹម​តែ​ផ្សព្វផ្សាយ​ក្បាច់​បុរាណ​របស់​ខ្មែរ​ដល់​អន្តរជាតិ​នោះ​ទេ​គឺ​បាន​ផ្សព្វផ្សាយ​ដល់​បរទេស​ឲ្យ​បាន​ស្គាល់​អំពី​ប្រទេស​កម្ពុជា​កាន់តែ​ច្បាស់។​ បន្ថែម​ពី​នេះ​គឺ​បញ្ជាក់​ដល់​ជន​បរទេសគ្រប់​រូប​​ថា​នៅ​កម្ពុជា​មាន​សុខ​សន្តិភាព​ និង​មាន​ការ​អភិវឌ្ឍន៍ ​ប្រជាជន​រស់នៅ​ដោយ​សប្បាយ​រីករាយ​ និង​ស្វាគមន៍​ជា​និច្ច​គ្រប់​ជាតិ​សាសន៍ដែល​មក​លេង។​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ AARON CLARKE មក​កម្ពុជា​កាល​ពី​ថ្ងៃ​ទី១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ​ដើម្បី​ប្រកួត​ដណ្ដើម​ខ្សែ​ពី​កីឡាករ​ ពេជ្រ​ សម្បត្តិ​។​ រូប​គេ​មិន​អាច​ដណ្ដើម​ខ្សែក្រវាត់​ពី​ជើង​ខ្លាំង​របស់​កម្ពុជា​ ពេជ្រ​ សម្បត្តិ​ បាន​ឡើយ​ដោយ​ចាញ់​ពិន្ទុ​ក្រោយ​តតាំង​គ្នា​អស់​ ៥ទឹក​រួច​មក​នៅ​សង្វៀន​ហង្សមាស កាល​ពី​ថ្ងៃ​ទី២២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​៕​

AARON CLARKE ពេលមុនប្រកួត​

អត្ថបទដោយ៖ នួន​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម