កីឡា
បញ្ហាថវិកានៅតែជាឧបសគ្គធំសម្រាប់ការរៀបចំជើងឯកថ្នាក់ជាតិរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ
អនុប្រធានសហព័ន្ធកីឡាហាប់គីដូ ថាបញ្ហាថវិកានៅតែជាឧបសគ្គធំសម្រាប់ការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិជាលើកទី៣ របស់សហព័ន្ធកីឡាហាប់គីដូ នៅចុងខែមករា ឆ្នាំ២០២៦ នេះ។

ទិដ្ឋភាពប្រជុំ
លោក គួច ហុងចៀក អនុប្រធានសហព័ន្ធកីឡាហាប់គីដូ បានឲ្យដឹងថា ក្រោយបញ្ចប់កិច្ចប្រជុំកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ នេះសហព័ន្ធសម្រេចរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិជាលើកទី៣ នៅអំឡុងចុងខែមករា នេះហើយ។ យោងតាមកិច្ចប្រជុំនោះការរៀបចំប្រកួតនៅគឺមិនទាន់មានថវិកា ឬទទួលបានការឧបត្ថម្ភពីសប្បុរសជន បណ្ដាក្រុមហ៊ុនណាមួយនៅឡើយទេ។

ទិដ្ឋភាពប្រជុំ
អនុប្រធានខាងលើបន្តទៀតថា ដើម្បីអាចដំណើរការរៀនចំព្រឹត្តិការណ៍នេះឲ្យបាន ថវិកាចំណាយពាក់កណ្ដាលគឺលោកជាអ្នករ៉ាប់រង និងថវិកាពាក់កណ្ដាលទៀតសមាជិកត្រូវស្វែងរកពីសប្បុរសជន ឬបរិច្ចាគដោយខ្លួនឯងដើម្បីបង្គ្រប់។
ថ្នាក់ដឹកនាំខាងលើអំពាវនាវដល់សប្បុរសជន បណ្ដាក្រុមហ៊ុនឯកជនផ្សេងៗដែលមានបំណងចង់ចូលរួមលើកស្ទួយវិស័យកីឡា និងអភីវឌ្ឍន៍សមត្ថភាពធនធានឲ្យកាន់តែមានសក្ដានុពលអាចចូលរួមឧបត្ថម្ភជាមួយសហព័ន្ធខ្មែរកីឡាហាប់គីដូ។ ការប្រកួតជើងឯកថ្នាក់ជាតិនេះជាការផ្ដល់ឱកាសដល់យុវជនបានបង្ហាញសមត្ថភាព ទេពកោសល្យ ដែលខ្លួនមានផង និងបង្ហាញពីការខំប្រឹងប្រែងហ្វឹកហាត់នាពេលកន្លងមកផង។ តាមរយៈកីឡាបានធ្វើឲ្យយុវជនមានសុខភាពល្អ និងជៀសឆ្លាយពីអំពើអបាយមុខផ្សេងៗផងដែរ។

សិស្សគុនកីឡាហាប់គីដូ
បញ្ជាក់ដែរថា សហព័ន្ធខ្មែរកីឡាហាប់គីដូ នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ របស់ខ្លួននៅអំឡុងថ្ងៃទី៣០-៣១ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦។ សហព័ន្ធខ្មែររៀបចំការប្រកួតពីរលើកកន្លងទៅគឺបានថវិកាពីថ្នាក់ដឹកនាំសហព័ន្ធ សប្បុរសជន និងសមាជិករបស់សហព័ន្ធប៉ុណ្ណោះ។ សហព័ន្ធមិនទទួលបានកញ្ចប់ថវិកាណាមួយផ្ដល់ជូនដើម្បីអភិវឌ្ឍន៍កីឡាមួយនេះដូចបណ្ដាកីឡាផ្សេងៗនៅកម្ពុជានោះឡើយ។ ប្រសិនបើសប្បុរសជនចង់ចូលរួមឧបត្ថម្ភថវិកាក្នុងការរៀបចំការប្រកួតនេះអាចទំនាក់ទំនងទៅកាន់ផេកសហព័ន្ធខ្មែរកីឡាហាប់គីដូបាន៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


