Connect with us

កីឡា

ស្ដាយ​សមត្ថភាពណាស់​ សូដា​ សូសែន​ ​បាត់​មុខ​ពី​ប្រដាល់​ដោយ​សារ​របួស​កំពុង​សំងំ​រៀន​កាត់​សក់​ប្រកប​អាជីព​ថ្មី

បានផុស

នៅ

អ្នក​គាំទ្រ​ប្រដាល់​គុន​ខ្មែរ​ប្រហែល​មិន​សូវ​ចាប់​អារម្មណ៍​ចំពោះ​ការ​បាត់មុខ​ពី​សង្វៀន​របស់​កីឡាករ​ជើង​ខ្លាំង​ សូដា​ សូសែន​ មួយ​រយៈពេល​ធំ​នេះ​ដោយ​សា​តែរូប​គេ​មាន​​របួស​ស្នា​ និង​កំពុង​រៀន​កាត់​សក់​ដើម្បី​ប្រកប​មុខ​របរ​ថ្មី​ឆាប់​ៗ​ខាង​មុខ​នេះទាំង​ចិត្តនៅអាល័យ​ប្រដាល់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ សូដា​ សូសែន​

នេះ​បើ​តាម​វីដេអូ​គ្រូ​បង្រៀន​កាត់​សក់​របស់​ សូដា​ សូសែន​ បាន​បញ្ជាក់​ថា​ ដោយ​សារ​តែ​របួស​ធ្លាក់​ស្នា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ហ្វឹកហាត់​ និង​ការ​ឡើង​ប្រកួត​ទើប​បង្ខំ​ឲ្យ​រូប​គេ​ងាក​មក​ចាប់​មុខ​របរ​ថ្មី​បើ​ទោះ​ជា​នៅ​អាល័យ​ជា​មួយ​វិស័យ​ប្រដាល់​គុន​ខ្មែរ​យ៉ាង​ណា​ក្ដី។​

ប្រភព​ NHA_Barber

អតីត​កូន​សិស្ស​លោក​ ផាត​ សូដា​ រូប​នេះ​កំពុង​រៀន​ជំនាញ​កាត់​សក់​ និង​បាន​ចុះ​ទៅ​កាត់​សក់​តាម​កម្មវិធី​របស់​ហាង​ដែល​ចុះ​ទៅ​តាម​សាលា​រៀន​នានាកន្លងមក។​ រូប​គេ​កំពុង​តែ​ពង្រឹង​ជំនាញ​មួយ​នេះ​ និង​មាន​គម្រោង​បើក​ហាង​កាត់​សក់​ផ្ទាល់​ខ្លួន​មួយ​កន្លែង​នៅ​ឯ​អ្នក​លឿង​ ខេត្ត​ព្រៃវែង​ អំឡុង​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​រួច​។​

ប្រភព​ NHA_Barber

បញ្ជាក់​ដែរ​ថា​ សូដា​ សូសែន​ ជា​កីឡាករ​វ័យ​ក្មេង​ដែល​មាន​សមត្ថភាព​ល្អ​មួយ​រូប​ក្នុង​វិស័យ​គុន​ខ្មែរ។​ ជា​កីឡាករ​មិន​សូវ​ចេះ​និយាយ​ស្ដី​ច្រើន​ ប៉ុន្តែ​ស្នៀត​ប្រយុទ្ធ​ និង​ភាព​អង់អាច​ក្លាហាន​បាន​ធ្វើ​ឲ្យ​រូប​គេ​មាន​ឈ្មោះ​ល្បី​ក្នុង​ចំណោម​ជើង​ខ្លាំង​ទម្ងន់​ស្រាល​កន្លង​ទៅនេះ។​ សូសែន​ ធ្លាប់​បាន​ផ្ដល់​បទ​សម្ភាស​ជា​មួយ​កម្ពុជា​ថ្មី​ ថា​មាន​ក្ដី​ស្រមៃ​ចង់​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​វិស័យ​គុន​ខ្មែរ​នៅ​ថ្ងៃ​អនាគត​ និង​ចង់​មាន​ជីវភាព​ធូរធារ​ដូច​រៀមច្បង​ផ្សេងៗ។​ ប៉ុន្តែ​ក្ដីស្រមៃ​នេះ​ប្រហែល​មិន​អាច​កើត​ឡើង​នោះ​ទេ​ដោយ​សារតែ​របួស​ស្នា​ធ្វើ​ឲ្យ​រូប​គេ​ឃ្លាត​ពី​វិស័យ​កីឡា​មួយ​នេះ​ហើយ៕​

កីឡាករ សូដា​ សូសែន​

អត្ថបទដោយ៖​ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម