កីឡា
ជោគជ័យណាស់! កីឡាករគុនខ្មែរ ៦ នាក់ ចេញទៅប្រកួតនៅកូរ៉េខាងត្បូង ឈ្នះទាំងអស់
កីឡាករគុនខ្មែរចំនួន ៦ នាក់ បានចេញទៅប្រកួតនៅប្រទេស កូរ៉េខាងត្បូង កាលពីថ្ងៃ អាទិត្យ ទី ២២ ខែ មីនា ឆ្នាំ ២០២៦ ទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ដោយពួកគេទាំង ៦ នាក់សុទ្ធតែទទួលបានជ័យជម្នះ។
មហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានរៀបចំឡើងនៅតំបន់ ហ្វាសុង ក្នុងប្រទេស កូរ៉េខាងត្បូង ដោយទទួលបានការចូលរួមយ៉ាងច្រើនកុះករពីបងប្អូនពលករខ្មែរនៅទីនោះ។ យ៉ាងណាមិញ កីឡាករគុនខ្មែរទាំង ៦ រូប មិនបានធ្វើឱ្យអ្នកគាំទ្រអស់សង្ឃឹមនោះទេ ដោយពួកគេសុទ្ធតែដណ្តើមបានជ័យជម្នះ។
គូទី ១ កីឡាករ ពេជ្រ សិង្ហ: បានឈ្នះពិន្ទុលើកីឡាករ ចិន Zhang Junhui។ គូទី ២ កីឡាករ ប៉ែនកាក់ រាជសី បានផ្តួលកីឡាករម្ចាស់ផ្ទះ កូរ៉េខាងត្បូង Choo Hyeongrim ឱ្យសន្លប់ទឹកទី ២។ គូទី ៣ កីឡាករ ខាំ នាគរាជ បានផ្តួលកីឡាករ កូរ៉េខាងត្បូង Kim Ho-jin ឱ្យសន្លប់ទឹកទី ២។

គូទី ៤ កីឡាករជើងចាស់ មឿន សុខហុច ផ្តួលកីឡាករ កូរ៉េខាងត្បូង Lee Sang Min ឱ្យសន្លប់ទឹកទី ៣។ គូទី ៥ អ្នកលេងចិត្តសាស្ត្រ បឺត សង្ឃឹម បានផ្តួលកីឡាករ ចិន Zhu Bao Lei ឱ្យសន្លប់ទឹកទី ១ និងចុងក្រោយគូទី ៦ កីឡាករ ពេជ្រ សម្បត្តិ បានផ្តួលឱ្យកីឡាករ ជប៉ុន Suzuki Kaito សន្លប់ទឹកទី ២។

អំឡុងការប្រកួតមុនៗ ដែលមានក្រុមកីឡាករគុនខ្មែរចេញទៅប្រកួតនៅក្រៅប្រទេសដូចនេះ គឺកម្រមានការទទួលបានជ័យជម្នះទាំងអស់គ្នាបែបនេះណាស់។ ដូច្នេះលទ្ធផលប្រកួតនៅប្រទេស កូរ៉េខាងត្បូង កាលពីថ្ងៃទី ២២ ខែ មីនា ម្សិលមិញ ត្រូវបានចាត់ទុកជាលទ្ធផលដ៏ជោគជ័យបំផុតសម្រាប់កីឡាករគុនខ្មែរ ចេញទៅប្រកួតនៅក្រៅប្រទេស៕



អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


