Connect with us

កីឡា

កីឡាករ​ល្អ​សាច់​ អេលីត​ សំរាំង​ មុន​ចាប់​អាជីព​ប្រដាល់​រូប​គេ​ក៏​ជា​អ្នក​កីឡា​មួយ​រូប​ដែរ​

បានផុស

នៅ

កីឡាករ​ អេលីត​ សំរាំង​ ដែល​ល្បី​មាន​សាច់​ស្អាត​ និង​ស្នៀត​ប្រយុទ្ធ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ម្នាក់នោះ​មុន​ចាប់​អាជីព​ប្រដាល់​នេះ​រូប​គេ​ក៏​ជា​អ្នក​ហ្វឹកហាត់​កីឡា​វ៉ូវីណាម​បាន​ ២-៣​ឆ្នាំ​ និង​ធ្លាប់​ឆ្លងកាត់​ការប្រកួត​ខ្លះៗ​ទៀត​ផង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ អេលីត សំរាំង

អ្នក​ប្រដាល់​វ័យ​ ១៤​ឆ្នាំ​ អេលីត​ សំរាំង​ បាន​ឲ្យ​ដឹង​ថា​ មុន​ចូល​មក​អាជីព​ប្រដាល់​នេះ​រូប​ក៏​ជា​កីឡាករ​វ៉ូវីណាម​ម្នាក់​ដែរ​ដែល​បានហ្វឹកហាត់​នៅ​​ក្លឹប​មួយ​កន្លែង​ឯ​ខណ្ឌ​ច្បារអំពៅ​ជា​មួយ​លោក​ កៅ មករា។​ ដោយ​សារ​តែ​ការ​ស្រឡាញ់​ខាង​វិស័យ​ប្រដាល់​ និង​ចង់​ចាប់​អាជីព​មួយ​នេះ​ទើប​មាន​ការ​ស្របសម្រួល​ឲ្យ​មក​ហ្វឹកហាត់​ជា​មួយ​លោក​ ស៊ន​ អេលីត​ រហូត​ដល់​ពេល​បច្ចុប្បន្ន។​

កីឡាករ អេលីត សំរាំង

កីឡាករ​ថ្នាល​ដើម​កំណើត​នៅ​រាជធានីភ្នំពេញ​រូប​នេះ​បន្ថែម​ទៀត​ថា​ រូប​គេ​ស្រឡាញ់​អាជីព​ប្រដាល់​នេះ​ខ្លាំង​ពិសេស​ក្រោយ​បាន​មើល​ការ​ប្រកួត​របស់​រៀមច្បង​ រឿង​ សោភ័ណ្ឌ​ កន្លង​ទៅ។​ សំរាំង​ យល់​ឃើញ​ថា​អាជីព​នេះ​នឹង​ធ្វើ​ឲ្យ​រូប​គេ​ និង​ក្រុម​គ្រួសារ​មាន​ជីវភាព​ធូរធា​មាន​កេរ្តិ៍ឈ្មោះ​ក្នុង​សង្គម​ថែម​ទាំង​អាច​ចេញ​ទៅ​ប្រកួត​នៅ​ឯ​ក្រៅ​ប្រទេស​ទៀត។​ ដូច្នេះ​ហើយ​រូប​គេ​ប្ដេជ្ញា​ខំប្រឹង​ប្រែង​ហ្វឹកហាត់​បន្ត​ទៀត​ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​នៅ​ថ្ងៃ​ខាង​មុខ។​

បញ្ជាក់​ដែរ​ថា​ អេលីត​ សំរាំង​ ជា​កូន​សិស្ស​លោក​ ស៊ន​ អេលីត​ នៃ​ក្លឹប​ប្រដាល់​ស្រាបស្រឿយ​គុន​ខ្មែរ។​ រូប​គេ​ចូល​ចាប់​អាជីព​ប្រដាល់​នេះ​ប្រហែល​ ២-៣​ឆ្នាំ​ប៉ុណ្ណោះ​ និង​បាន​ឡើង​ប្រកួត​ ១០​ដង​ ឈ្នះ​៥​ ចាញ់៥៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម