Connect with us

កីឡា

អេលីត​ ពិសិដ្ឋ​ មុន​ចាប់​អាជីព​ប្រដាល់​នេះ​ជីវិត​រសាត់​អណ្ដែត​ធ្លាប់​ធ្វើ​សំណង់​ និង​សន្តិសុខទៀត​ផង​

បានផុស

នៅ

កីឡាករ​ អេលីត​ ពិសិដ្ឋ​ ថា​មុន​ចាប់​អាជីព​ជា​អ្នក​ប្រដាល់​នេះ​រូប​គេ​មាន​ជីវិតរសាត់​អណ្ដែត​ពី​ការងារ​មួយ​ទៅ​ការងារ​មួយ​ដូច​ជា​​ធ្វើ​កម្មករ​សំណង់​ និង​សន្តិសុខ​ផង​ដែរ​រហូត​ពេល​ខ្លះ​មិន​មាន​ថវិកា​សូម្បី​ទិញ​មី​ញុំ​ក៏​មាន​ដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ អេលីត​ ពិសិដ្ឋ​

អេលីត​ ពិសិដ្ឋ​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ស្រឡាញ់​ចូល​ចិត្ត​វិស័យ​ប្រដាល់​នេះ​យូរ​ណាស់​មក​ហើយ​ ប៉ុន្តែ​ដោយ​សារ​មិន​ស្គាល់​ខាង​អ្នក​ប្រដាល់​ ឬ​ក្លឹប​ណាមួយ​នោះ​ទើប​មិន​មាន​ឱកាស។​ ប៉ុន្តែ​នៅ​អំឡុង​ឆ្នាំ​២០២៣​ ដោយ​ចៃដន្យ​​ឃើញ​លោក​ ក្រាក់​ សម្ផស្ស​ ប្រកាស​ទទួល​បាន​បង្ហាត់​សិស្ស​ទើប​រូប​គេ​មាន​ឱកាស​ចូល​ប្រឡូក​ក្នុវ​វិស័យ​ប្រដាល់​រហូត​ដល់​បច្ចុប្បន្ន​នេះ​តែ​ម្ដង​ទៅ។​

កីឡាករ អេលីត​ ពិសិដ្ឋ​

សិស្ស​គុន​ក្លឹប​ប្រដាល់​ស្របស្រឿយ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ មុន​ចាប់​អាជីព​ប្រដាល់​នេះ​រូប​គេ​មាន​ជីវិត​រសាត​អណ្ដែត​ការងារ​មិន​ច្បាស់លាស់​នោះ​ឡើយ។​ ប្រាក់​ចំណូល​មិន​ទៀតទាត់​ និង​មាន​ពេល​ខ្លះ​រក​តែ​ថវិកា​ទិញ​មី​ញុំ​ក៏​គ្មាន​ដែរ។​ កីឡាករ​រូប​គេ​ធ្លាប់​ធ្វើ​ជា​កម្មករ​សំណង់​ និង​ធ្វើ​ជា​សន្តិសុខ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ទៀត​ផង។​ យ៉ាណា​តាំង​ពី​ចូល​ប្រដាល់​នេះ​មក​រូប​គេ​មាន​អាជីព​ច្បាស់លាស់​មួយ​ និង​មាន​ការ​រស់នៅ​សមរម្យ​មិន​ជួប​ការ​លំបាក​ដូច​មុន​នោះ​ឡើយ។​

កីឡាករ អេលីត​ ពិសិដ្ឋ​ និង​ថ្នាក់ដឹកនាំ​ក្លឹប

បញ្ជាក់​ដែរ​ថា​ អេលីត​ ពិសិដ្ឋ​ ជា​អតីត​កូន​សិស្ស​លោក​ ក្រាក់​ សម្ផស្ស​ និង​ចាប់​អាជីព​ប្រដាល់​នេះ​បាន​ប្រហែល​ ៣ឆ្នាំ​មក​ហើយ​តាំង​ពី​អំឡុង​ឆ្នាំ​២០២៣​ កន្លង​មក។​ រូប​គេ​បច្ចុប្បន្ន​បាន​ផ្លាស់ប្ដូរ​មក​រួមរស់​ជា​មួយ​លោក​ ស៊ន​ អេលីត​ នៃ​ក្លឹប​ប្រដាល់​ស្របស្រឿយ​គុន​ខ្មែរ។​ តាំង​ពី​ផ្លាស់ប្ដូរ​មក​ក្លឹប​ថ្មី​គេ​ឃើញ​ ពិសិដ្ឋ​ កំពុង​មាន​ការ​ចាប់​អារម្មណ៍​ និង​មាន​ទីផ្សារ​ប្រកួត​ច្រើន៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម