កីឡា
Reinier ឈ្នះវីរបុរស«ពស់ថ្លាន់ភូមា»គ្រងខ្សែក្រវាត់ពិភពលោក២គ្រឿង
វីរបុរសរបស់ប្រជាជនមីយ៉ាន់ម៉ា Aung La N Sang អស់ខ្សែក្រវាត់ពិភពលោកហើយ បន្ទាប់ពីការឡើងការពារខ្សែក្រវាត់ទី២របស់ខ្លួនបានបរាជ័យ។
ការរបូតបាត់ខ្សែក្រវាត់ពិភពលោកទី២របស់ជើងខ្លាំងរហស្សនាម«ពស់ថ្លានភូមា» ក្រោយពេលសមរភូមិប្រយុទ្ធដ៏រន្ធត់៥ទឹកពេញជាមួយកំពូលអ្នកជំនាញក្បាច់ក្រោមហុល្លង់ Reinier de Ridder នៅព្រឹត្តិការណ៍ “ONE on TNT IV” ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសានេះ។
ការពិតនៅលើសង្វៀនបង្ហាញថា កីឡាករហុល្លង់ Reinier de Ridder មានប្រៀបទាំងស្រុងទៅលើម្ចាស់ខ្សែក្រវាត់ភូមាសម្រាប់ការប្រកួតរយៈពេល២៥នាទី។ ចាប់ពីទឹកទី១ អ្នកប្រជែងខ្សែក្រវាត់ចូលចាប់ផ្តួល និងប្រើក្បាច់ក្រោមរឹតឃ្លេ-ក និងអោបពីក្រោយជាញឹកញាប់។

ជាមួយគ្នានេះ កីឡាករហុល្លង់ក៏មានឱកាសឡើងជិះពីលើជាច្រើនលើក ហើយបានវាយកែង និងកណ្តាប់ដៃយ៉ាងច្រើនដែលធ្វើឲ្យអ្នកទស្សនាស្ទើរតែគិតថា ការប្រកួតនេះនឹងមិនចប់ទឹកនោះទេ។
ចំណែកម្ចាស់ខ្សែក្រវាត់ Aung La N Sang មានរឿងពីរដែលគាត់ត្រូវធ្វើ។ ទី១ គ្រប់ពេលវេលាត្រូវការពារពីក្បាច់ឃ្លេដ៏គ្រោះថ្នាក់របស់ដៃគូដែលមានពេលខ្លះស្ទើរតែអាជ្ញាកណ្តាលចង់បញ្ឈប់ការប្រកួតម្តងៗទៅហើយពីការកាច់ដៃដ៏គ្រោះថ្នាក់របស់អ្នកដណ្តើមខ្សែក្រវាត់។ ទ
ទី២ កីឡាករមីយ៉ាន់ម៉ាមានឱកាសវ៉ៃកណ្តាប់ដៃ និងកែងម្តងម្កាលដែរ ប៉ុន្តែមិនមានប្រៀបលើដៃគូដែលមានប្រៀបទាំងកម្លាំង កាយសម្បទា និងក្បាច់ក្រោម។
អ្វីដែលគួរឲ្យកត់សំគាល់របស់ម្ចាស់ខ្សែក្រវាត់នោះគឺរយៈពេលប្រហែលជា១នាទីចុងក្រោយនៃទី៥ Aung La N Sang បានរើបម្រះ និងរើខ្លួនចេញពីក្រោម ហើយឡើងជិះពីលើ Reinier de Ridder ដែលផ្តល់ឱកាសឲ្យរូបគេប្រើកណ្តាប់ដៃ និងកែងជាបន្តបន្ទាប់ពី ប៉ុន្តែពេលវេលាមិនគ្រប់គ្រាន់ទេ។
ចប់ការប្រកួតទាំង៥ទឹកពេញ ចៅក្រមបានកាត់សេចក្តីឲ្យ Reinier de Ridder ឈ្នះដោយពិន្ទុដើម្បីឈ្នះខ្សែក្រវាត់ពិភពលោក ONE Light Heavyweight។ នេះជាខ្សែក្រវាត់ពិភពលោកទម្ងន់ធ្ងន់ទី២ដែលកីឡាករហុល្លង់ម្នាក់នេះឈ្នះ បន្ទាប់ពីខ្សែក្រវាត់ទី១ ONE Middleweight ក៏រូបគេឈ្នះពីកីឡាករ Aung La N Sang ដដែលកាលពី៦ខែមុន។

រហូតដល់ពេលនេះ Reinier de Ridder នៅតែមិនទាន់ស្គាល់បរាជ័យឡើយក្នុងការប្រកួតគុនចម្រុះលក្ខណៈអាជីព១៤ដងឈ្នះទាំងអស់ និងប្រកួត៥លើកនៅស្ថាប័ន ONE រូបគេឈ្នះខ្សែក្រវាត់គុនចម្រុះពិភពលោក២គ្រឿង។
ចំណែកវីរបុរសមីយ៉ាន់ម៉ា Aung La N Sang អស់ខ្សែក្រវាត់ហើយ បន្ទាប់ពីគ្រងខ្សែក្រវាត់ពិភពលោក២គ្រឿងត្រូវបានគេវ៉ៃដណ្តើមយកទៅអស់៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



