កីឡា
ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ថ្មី Arjan Bhullar បានពាក្យនិយាយទៅកាន់អ្នកជំនាន់ក្រោយឥណ្ឌា
អ្នកជំនាញចំបាប់ឥណ្ឌានិងធ្លាប់ប្រកួតនៅព្រឹត្តិការណ៍អូឡាំពិក Arjan “Singh” Bhullar បានគ្រងខ្សែក្រវាត់ទម្ងន់ធ្ងន់ ONE Heavyweight បន្ទាប់ពីផ្ដួលម្ចាស់ខ្សែក្រវាត់ Brandon “The Truth” Vera ត្រឹមទឹកទី២នៅព្រឹត្តិការណ៍ ONE: DANGAL កាលថ្ងៃសៅរ៍ ទី១៥ ខែឧសភា កន្លងទៅ។

កិច្ចការដំបូងរបស់ Bhullar ត្រូវបានបញ្ចប់ក្រោយ Vera គ្រងខ្សែក្រវាត់នេះតាំងពីឆ្នាំ ២០១៥ ពោលរយៈពេល ៥ឆ្នាំកន្លះដែលវីរបុរសហ្វីលីពីន-អាមេរិកកាន់ខ្សែក្រវាត់នេះ។ តារាឥណ្ឌានឹងបន្តការងារហ្វឹកហាត់ខ្លាំងក្លាថែមទៀតក្នុងបំណងការពារខ្សែក្រវាត់ ឬ រង់ចាំការចង់សងសឹករបស់ Vera។
Bhullar បានថ្លែងថា «ជ័យជម្នះនេះជារឿងសំខាន់ណាស់សម្រាប់ខ្ញុំ និងក្លាយជាកីឡាករឥណ្ឌាដំបូងដែលឈ្នះខ្សែក្រវាត់កម្រិតពិភពលោកនៅ ONE Championship។ នេះជាការជំរុញទឹកចិត្តមួយដល់អ្នកលេងក្បាច់គុនវ័យក្មេងឥណ្ឌា និងលើកទឹកចិត្តឲ្យពួកគេមានទីផ្សារលើឆាកអន្តរជាតិ ហើយសម្រេចក្ដីស្រមៃដូចខ្ញុំ»។

Bhullar សង្កត់ធ្ងន់ថា «ពីមុនគេមិនសូវឃើញអត្តពលិកឥណ្ឌាច្រើនទេ។ ប៉ុន្តែ ចាប់ពីពេលនេះទៅ ខ្ញុំជឿថា មានកីឡាករកីឡាការិនឆ្នើមឥណ្ឌារាប់រយនាក់នឹងធ្វើបានល្អលើសង្វៀនលំដាប់ពិភពលោក»។
“Singh” ដែលហ្វឹកហាត់នៅក្លិប American Kickboxing Academy បានឡើងដល់កម្រិតកំពូលមួយនៃប្រភេទទម្ងន់ធ្ងន់ និងមានមោទនភាពក្នុងការឡើងប្រកួតតំណាងឲ្យឥណ្ឌា។
គួរដឹងថា ជ័យជម្នះដែលគ្រងខ្សែក្រវាត់ខាងលើនាំឲ្យកីឡាកររហស្សនាម “Singh” កើនកំណត់ត្រាឈ្នះ១១ដង និងចាញ់តែ១ដងប៉ុណ្ណោះក្នុងអាជីព។ ការប្រកួតពីរលើកនៅសង្វៀន ONE គេឈ្នះកីឡាករអ៊ីតាលី Mauro “The Hammer” Cerilli ដោយពិន្ទុជាឯកច្ឆន្ទ និង ចុងក្រោយផ្ដួល Vera ឲ្យសន្លប់ទឹកទី២នេះឯង៕

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


