កីឡា
ចាញ់មិនអស់ចិត្តពីមុន លើកនេះ Stamp ប្តេជ្ញាធ្វើឲ្យគ្មានកំហុសសងសឹក Rassohyna
បន្ទាប់ពីខកចិត្តយ៉ាងខ្លាំងពីការរបូតបាត់ខ្សែក្រវាត់ពិភពលោកពីរប្រភេទកីឡាផ្សេងៗគ្នា កីឡាការិនីប្រដាល់ថៃ Stamp Fairtex បានឈឺចាប់បន្ថែមទៀតនៅពេលចាញ់ការប្រកួតគុនចម្រុះចុងក្រោយទាំងចម្រូងចម្រាសចុងក្រោយ។
ពេលនេះ កីឡាការិនីថៃរូបនេះមានឱកាសសងសឹកសម្រូវចាស់ Alyona Rassohyna នៅព្រឹត្តិការណ៍ ONE: Empower នៅថ្ងៃសុក្រ ទី២៨ ខែឧសភា សម្រាប់ការប្រកួតខ្សែក្រវាត់គុនចម្រុះពិភពលោក ONE Women’s Atomweight World Grand Prix ជុំទី១ដែលប្រជុំដោយនារីខ្លាំងមកពី៨ប្រទេសផ្សេងគ្នា។
ភាពជូរចត់នៅចាំយ៉ាងច្បាស់សម្រាប់ Stamp ដែលត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ចុងទឹកទី៣នៅពេលប្រកួតជាមួយ Alyona Rassohyna លើកទី១កាលពីខែកុម្ភៈ។ ការពិតនៅលើសង្វៀនបង្ហាញថា នៅទឹកទី១ និងទី២ នារីថៃម្នាក់នេះមានប្រៀបលើកីឡាការិនីអ៊ុយក្រែនតាមរយៈក្បាច់វ៉ៃឈរ ខណៈដៃគូភាគច្រើនវ៉ៃក្បាច់ក្រោម។

ឆ្លងកាត់២ទឹក Stamp សង្ឃឹមយ៉ាងមុតមាំថា នាងនឹងទទួលបានជ័យជម្នះ ហើយនៅដើមទឹកទី៣ក៏នាងធ្វើបានល្អដដែល។ ប៉ុន្តែនៅចុងទឹកជាពេលនាងកម្លាំងចុះខ្សោយត្រូវបាន Alyona បោកផ្តួល ហើយលើកជិះពីលើដើម្បីប្រើក្បាច់ឃ្លេ។ នៅពេលនោះនាងបានយកដៃវ៉ៃដៃគូដែលធ្វើឲ្យអាជ្ញាកណ្តាលមើលឃើញដូចជាគោះដៃសុំចុះចាញ់ ហើយក៏បញ្ឈប់តែម្តង។

ក្រោយការប្រកួត Stamp បានតវ៉ាថា នាងមិនបានចុះចាញ់ទេគឺយកដៃវ៉ៃ ប៉ុន្តែដោយសារនៅពីក្រោមកម្លាំងដៃមិនខ្លាំងមើលទៅស្រាលៗដូចគោះដៃចុះចាញ់។ ទោះជាយ៉ាងណា លទ្ធផលមិនប្រែប្រួលឡើយដោយបន្សល់ទុកបរាជ័យលើកដំបូងក្នុងអាជីពវ៉ៃគុនចម្រុះ បន្ទាប់ពីឈ្នះ៥-០ជាប់គ្នា។
ឥឡូវនេះ អ្នកទាំងពីរត្រូវបានចាប់ឆ្នោតជួបគ្នាក្នុងវគ្គជម្រុះខ្សែក្រវាត់ Women’s Atomweight World Grand Prix វគ្គ៨នាក់ចុងក្រោយដែលផ្ទុយពីលើកទី១ដែលជាការប្រកួតមិត្តភាពប៉ុណ្ណោះ។ សម្រាប់ការប្រកួតនេះ អ្នកឈ្នះត្រូវឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
មុនការប្រកួតមកដល់ Stamp បាននិយាយថា ៖«ការប្រកួតនេះសំខាន់សម្រាប់ខ្ញុំខ្លាំងណាស់។ វាជាឱកាសដែលខ្ញុំត្រូវធ្វើឲ្យប្រសើរជាងលើកមុន។ ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងណាដើម្បីឈ្នះ»។
អតីតខ្សែក្រវាត់ពីរប្រភេទកីឡាទទួលស្គាល់ថា ៖«ដៃគូម្នាក់នេះមានក្បាច់ក្រោមល្អ។ ដៃគាត់រឹងណាស់ តែខ្ញុំត្រូវតែប្រយ័ត្ន។ ខ្ញុំបានត្រៀមខ្លួនល្អហើយសម្រាប់ទប់ទល់ក្បាច់ក្រោមរបស់នាង តែខ្ញុំនឹងបង្ហាញអ្វីថ្មីសម្រាប់ការប្រកួតលើកនេះ»។
«បទពិសោធចុងក្រោយបានបង្រៀនខ្ញុំថា បើខ្ញុំមានឱកាស គឺត្រូវងតែបញ្ចប់តែម្តង។ ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីចាកចេញពីសង្វៀន បន្ទាប់ពីដៃរបស់ខ្ញុំត្រូវបានអាជ្ញាកណ្តាលលើកឡើងលើ»។

ក្រៅពីការឈឺចាប់បរាជ័យចុងក្រោយទាំងមិនអស់ចិត្ត Stamp បានរបូតខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Atomweight ធ្លាក់ទៅដៃកីឡាការិនីអាមេរិក Janet Todd ដើមឆ្នាំ២០២០ និងរបាត់ខ្សែក្រវាត់មួយថៃពិភពលោកធ្លាក់ទៅដៃកីឡាការិនីប្រេស៊ីល Allycia Rodrigues ចុងឆ្នាំ២០២០។
សម្រាប់ការប្រកួតថ្ងៃទី២៨ ខែឧសភា ខាងមុខនេះជារឿងដ៏សំខាន់បំផុតដើម្បីលុបលាងស្នាមឈឺចាប់ទាំងប៉ុន្មានបោះជំហានទៅរកឱកាសឈ្នះខ្សែក្រវាត់ពិភពលោកក្នុងប្រភេទកីឡាទី៣៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



