កីឡា
អត្តពលិកអង់គ្លេសមួយចំនួនអត់ចង់ចាក់វ៉ាក់សាំងមុនទៅប្រកួតអូឡាំពិក
ប្រធានសមាគមអូឡាំពិកចក្រភពអង់គ្លេសនឹងព្យាយាមបញ្ចុះបញ្ចូលអត្តពលិកមួយចំនួនឲ្យព្រមទទួលយកការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ទាំងពីរដូសមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅប្រទេសជប៉ុនមកដល់ខែក្រោយ។
ប្រធានសមាគមអូឡាំពិកចក្រភពអង់គ្លេស (BOA) លោក Andy Anson បានឲ្យដឹងថា អត្តពលិកចក្រភពអង់គ្លេសជាង៩០%នឹងត្រូវចាក់វ៉ាក់សាំងទាំងពីរដូសមុនពេលកីឡាអូឡាំពិកមកដល់។

ប៉ុន្តែលោកក៏ទទួលស្គាល់ដែរថា កីឡាករ កីឡាការិនីមួយចំនួនមិនចង់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។
លោកថា ៖«យើងនឹងព្យាយាមបញ្ចុះបញ្ចូលពួកគេឲ្យធ្វើរឿងត្រឹមត្រូវ។ មនុស្សមានសិទ្ធិជ្រើសរើស ហើយយើងត្រូវតែគោរពសិទ្ធិគេ ប៉ុន្តែវាមិនចាំបាច់ដែលមានប្រយោជន៍ទេ»។
នៅក្នុងបទសម្ភាសជាមួយ The Sports Desk លោក Anson បាននិយាយថា BOA បានកំពុងរៀបចំកម្មវិធីចាក់វ៉ាក់សាំងធំមួយដល់អត្តពលិកទាំងអស់ ជាង១០០០នាក់ ពីព្រោះនឹងជួយកាត់បន្ថយហានិភ័យ ប៉ុន្តែនៅតែមានបញ្ហាប្រឈម។
លោកមានប្រសាសន៍ថា ៖«មានបញ្ហាលំបាកដែលអត្តពលិកមួយចំនួនកំពុងធ្វើដំណើរពេញទូទាំងទ្វីបនៅឡើយ។ ខ្ញុំប្រាកដច្បាស់ណាស់ថា ស្ទើរគ្រប់គ្នាហោចណាស់នឹងចាក់១ដូស។ យើងនឹងបន្តព្យាយាមរហូតដល់នាទីចុងក្រោយ»។
ទោះបីជាព្រួយបារម្ភពីព្រឹត្តិការណ៍កីឡាផ្ទុះកូវីដ-១៩ ក៏ម្ចាស់ផ្ទះជប៉ុនបានអនុញ្ញាតឲ្យអ្នកគាំទ្ររហូតដល់១ម៉ឺននាក់ចូលទស្សនាផ្ទាល់នៅទីលានប្រកួត។
លោក Anson បាននិយាយថា ៖«គ្មានអ្វីធំជាង និងល្អជាងកីឡាអូឡាំពិកទេសម្រាប់សាមគ្គីពិភពលោកទាំងមូល។ មែនហើយ វានឹងពិបាក ខុសប្លែក»។

«តែខ្ញុំបានបញ្ចុះបញ្ចូលទាំងស្រុងហើយពីរឿងត្រឹមត្រូវដែលត្រូវធ្វើ។ វាទទួលបានឱកាសបញ្ចប់បំរាមទូទាំងប្រទេស និងពិភពលោក ហើយក៏ជាបទពិសោធដ៏អស្ចារ្យមួយ»។ លោកមានប្រសាស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


