កីឡា
អស់ស្ទះ! លត់អ៊ុយក្រែន ៤-០ យប់មិញ, អង់គ្លេស បង្កើតកំណត់ត្រាធំៗបាន ៦
ក្រុមតោកំណាចអង់គ្លេស បានឈានទៅកាន់វគ្គ៤ក្រុមចុងក្រោយ នៃពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុបឆ្នាំ២០២០ ដោយបំបាក់ អ៊ុយក្រែន យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០។

៤គ្រាប់របស់អង់គ្លេសរកបានដោយកីឡាករ Harry Kane ២គ្រាប់ម្នាក់ឯង នៅនាទីទី៤ និង ៥០។ ចំណែកខ្សែការពារ Harry Maguire រកបានមួយគ្រាប់ដែរនៅនាទីទី៤៦ ខណៈមួយគ្រាប់ទៀត រកបានដោយកីឡាករ Jordan Henderson នៅនាទីទី៦៣។
ជាមួយនឹងជ័យជម្នះកាលពីយប់មិញនេះ ក្រុមអង់គ្លេស បានបង្កើតកំណត់ត្រាធំៗចំនួន៧៖
១. លោក Gareth Southgate ជាអ្នកចាត់ការទី២ ដែលនាំអង់គ្លេស ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងក្នុងពានរង្វាន់ World Cup និង Euro បន្ទាប់ពីលោក Alf Ramsey ធ្វើបានក្នុងឆ្នាំ ១៩៦៦ និង ១៩៦៨។

២. អង់គ្លេស រក្សាមិនឲ្យគូប្រកួតស៊ុតចូលទីរបស់ខ្លួនចំនួន៧ប្រកួតជាប់គ្នា ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ពួកគេមិនរបូតគ្រាប់បាល់ឡើង រយៈពេល ៦៦២ នាទី។

៣. អង់គ្លេសផ្តល់បរាជ័យធំបំផុតមួយទៀតឲ្យអ៊ុយក្រែន សម្រាប់ការប្រកួត នៅក្នុងព្រឹត្តិការណ៍ធំ បន្ទាប់ពីពួកគេចាញ់អេស្ប៉ាញ ៤-០ ក្នុងវគ្គចែកពូលនៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០០៦។

៤. កីឡាករ Raheem Sterling បញ្ជូនបាល់ចំនួន ៦ ដងឲ្យ Harry Kane សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ក្នុងគ្រប់ការប្រកួត ច្រើនជាងកីឡាករអង់គ្លេសទាំងអស់ដែលបញ្ជូនបាល់ឲ្យដៃគូនៅក្នុងសតវត្សរ៍ទី ២១។

៥. ការបញ្ជូនបាល់របស់ Luke Shaw ទៅឲ្យ Harry Maguire គឺជាលើកទី១ហើយ ដែលកីឡាករពីររូបមកពីក្លិបបិសាចក្រហម Manchester United រួមគ្នាដើម្បីរកគ្រាប់បាល់ឲ្យអង់គ្លេសនៅការប្រកួតធំ ចាប់តាំងពី David Beckham បញ្ជូនឲ្យ Paul Scholes ក្នុងការប្រកួតជាមួយ ព័រទុយហ្គាល់នៅ យូរ៉ូ ២០០០។

៦. អ្នកចាំទីជម្រើសជាតិអង់គ្លេស Jordan Pickford បានរក្សាមិនឲ្យរបូតគ្រាប់បាល់ចំនួន ៥ ប្រកួត ក្នុងព្រឹត្តិការណ៍ យូរ៉ូ ២០២០ ដែលគ្មានអ្នកចាំទីណាធ្វើបាន៕

ដោយ៖ Vann Vann
ចុចអាន៖ រកឃើញ២ក្រុមទៀត ឡើងវគ្គ Semi-Final ពានរង្វាន់យូរ៉ូ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


