ដំណឹងក្រៀមក្រំ! វីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona ទទួលមរណភាព – Kampuchea Thmey Daily
Connect with us

កីឡា

ដំណឹងក្រៀមក្រំ! វីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona ទទួលមរណភាព

Published

on

វីរបុរសបាល់ទាត់ Diego Maradona បានទទួលមរណភាពក្នុងវ័យ៦០ឆ្នាំ។ 

អតីតខ្សែបម្រើប្រយុទ្ធនិងជាអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះបានគាំងបេះដូងស្លាប់នៅឯផ្ទះរបស់គាត់ក្នុងទីក្រុង Buenos Aires។ គាត់ត្រូវបានគេដឹងថាជាមនុស្សដែលងប់ងុលនឹងថ្នាំញៀន។

គាត់បានទទួលជោគជ័យក្នុងការវះកាត់កំណកឈាមក្នុងខួរក្បាលកាលពីដើមខែវិច្ឆិកាហើយត្រូវទទួលការព្យាបាលភាពញៀននឹងគ្រឿងស្រវឹង។

Maradona គឺជាប្រធានក្រុមនៅពេលដែលប្រទេសអាហ្សង់ទីនឈ្នះពានរង្វាន់ World Cup ឆ្នាំ១៩៨៦។ គាត់បានសាងភាពល្បីល្បាញដោយសារគ្រាប់បាល់ “Hand of God” យកដៃទះបាល់បញ្ចូលទីក្នុងជំនួបជាមួយអង់គ្លេសនៅវគ្គ quarter-finals ឬវគ្គប្រាំបីក្រុមចុងក្រោយ។

ប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez បានប្រកាសកាន់ទុក្ខទូទាំងរយៈពេល៣ថ្ងៃ ។

Maradona បានលេងឲ្យក្លិប Barcelona និង Napoli ក្នុងអាជីពរបស់គាត់ដោយឈ្នះពានរង្វាន់ក្របខណ្ឌ Serie A ២សម័យកាលជាមួយក្លិបអ៊ីតាលី។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយក្លិប Argentinos Juniors ហើយក៏លេងឲ្យ Sevilla និង Boca Juniors ព្រមទាំង New Old’s Old Boys នៅក្នុងប្រទេសកំណើតរបស់គាត់ផងដែរ។

Maradona ស៊ុតបញ្ចូលទីបាន៣៤គ្រាប់ក្នុងការបង្ហាញខ្លួន៩១លើកឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនហើយចូលលេងក្នុងព្រឹត្តិការណ៍ World Cup បានចំនួន៤ដង។

Maradona បានដឹកនាំប្រទេសរបស់គាត់ទៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ១៩៩០នៅប្រទេសអ៊ីតាលីតែត្រូវចាញ់ក្រុមអាល្លឺម៉ង់ខាងលិចមុនពេលដឹកនាំក្រុមម្តងទៀតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៤ប៉ុន្តែគាត់ត្រូវបានបញ្ជូនទៅស្រុកកំណើតវិញបន្ទាប់ពីខកខានការធ្វើតេស្តរកសារធាតុប៉ូវកម្លាំង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កីឡាករ ធា​រី ចន្ថា​ប៊ី​ន ប្រកាស​លា​អ្នកគាំទ្រ​ក្លឹប Perak FA នៅ​ម៉ាឡេស៊ី ក្រោយ​ចប់​រដូវ​កាល​

ចុចអាន៖ កំពូល​កីឡាករ​បាល់ទាត់​ដែល​ទម្លាប់​យក​ដំណើរ​កម្សាន្ត​លំហែ​មុន​ការ​ប្រកួត​មក​ដល់

Click to comment

Leave a Reply

Your email address will not be published.

18 + 18 =

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម