កីឡា
បំណងរបស់ប្រុសស្អាតជើងខ្លាំងមួយថៃ Tawanchai បានមកដល់ហើយពេលនេះ
Tawanchai PK.Saenchai Muaythaigym ដែលបានតាំងចិត្តតាំងពីយួរណាស់មកហើយថា ចង់ប៉ះជើង Sitthichai “Killer Kid” Sitsongpeenong នោះ គឺបានមកដល់ហើយនៅថ្ងៃទី ២៧ សីហា ខាងមុខនេះ។ ពួកគេទាំងពីរនឹងឡើងប៉ះគ្នានៅព្រឹត្តិការណ៍ ONE: BATTLEGROUND III នាកីឡដ្ឋាន Singapore Indoor Stadium នៃប្រទេសសិង្ហបុរី។

Tawanchai ធ្លាប់ផ្ដល់សម្ភាសន៍ក្ដែងៗកាលខែ ឧសភា កន្លងទៅថា «ខ្ញុំព្យាយាមហក់ចូល និងកងសាងកេរ្តិ៍ឈ្មោះជាជំហានៗ។ នៅថ្ងៃមុខ Sittichai Sitsongpeenong និង Superbon Banchamek គឺជាកីឡាករពីរនាក់ដែលខ្ញុំចង់ជួបប្រកួតជាមួយពួកគេក្នុងក្បាច់មួយថៃ ឬ ឃីកបុកសីង។ ប៉ុន្តែ ខ្ញុំគិតថា ខ្ញុំមិនទាន់ដល់កម្រិតពួកគេនៅឡើយទេ។ យ៉ាងណា ខ្ញុំចង់បានបទពិសោធន៍ជាមុនសិន។ ហើយបន្ទាប់មក វីរបុរសឃីកបុកសីង Giorgio Petrosyan គឺជាកីឡាករម្នាក់ទៀតដែលខ្ញុំចង់តតាំងនៅថ្ងៃណាមួយផងដែរ។ ប៉ុន្តែ ខ្ញុំត្រូវការប្រកួតមួយចំនួនជាមុនសិន»។

ចុងខែសីហា ខាងមុខនេះ បំណងរបស់ Tawanchai បានសម្រេចមួយហើយតាមរយៈការផ្គូផ្គងខាងលើ។ បើសិនជារូបគេទទួលជ័យជម្នះបន្តបន្ទាប់ នោះជើងខ្លាំងវ័យ ២២ ឆ្នាំនឹងអាចឈានទៅដណ្ដើមខ្សែក្រវាត់ឃីកបុកសីង ONE Featherweight ពី Petrosyan មិនខាន។

Tawanchai ធ្លាប់ឈ្នះតារាជួរមុខថៃមួយចំនួនដូចជា Kulabdam (ឈ្នះ ៣ដងជាប់គ្នា), និង ផ្ដួល Sangmanee ឲ្យសន្លប់ជាដើម។
គួរដឹងថា មុនចុះកិច្ចសន្យាប្រកួតឲ្យសង្វៀន ONE កូនសិស្សមកពីក្លិប PK.Saenchai Muaythaigym បានឈ្នះខ្សែក្រវាត់នៅសង្វៀនល្បីប្រចាំប្រទេសថៃ Lumpinee Stadium និង ឈ្នះពានជាកីឡាករល្អបំផុតប្រចាំសង្វៀនដដែលនេះនៅឆ្នាំនោះទេទៀតផង។
នេះជាការឡើងសង្វៀន ONE Championship លើកទី២ បន្ទាប់ពីផ្ដួល Sean Clancy នៅដើមទឹកទី៣ ដោយប្រើស្នៀតទាត់ចំក្បាល។ តើលទ្ធផលរបស់ Tawanchai ទៅជាយ៉ាងណាពេលជួប Sitthichai?៕

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


