កីឡា
Yosuke Saruta ដាក់ផែនការធ្វើឲ្យ Joshua Pacio ចុះចាញ់ដើម្បីដណ្ដើមខ្សែក្រវាត់ ក្នុងជំនួបលើកទី៣
«ខ្ញុំមានផែនការសម្រាប់ Pacio នាពេលនេះ។ ខ្ញុំធ្វើឲ្យរូបគេឃើញរឿងដ៏អាក្រក់បំផុត។ ខ្ញុំនឹងធ្វើឲ្យរូបគេធ្លាក់ដល់កម្រិតសូន្យ។ ការប្រកួតយើង គឺជាការប្រកួតចុងក្រោយជាលើកទី៣។ ការប្រកួតលើកទី៣ ពិតជាអស្ចារ្យខ្លាំងណាស់»។ នេះជាការថ្លែងរបស់ Yosuke “The Ninja” Saruta មុនឡើងដណ្ដើមខ្សែក្រវាត់ ONE Strawweight World Title ពី Joshua “The Passion” Pacio នៅកម្មវិធី ONE: REVOLUTION នៅថ្ងៃទីសុក្រ ទី២៤ កញ្ញា ខាងមុខនេះ។
អ្នកទាំងពីរធ្លាប់ជួបគ្នាពីរដងកន្លងទៅ និងឈ្នះម្ដងម្នាក់ ហើយ Saruta មានទំនុកចិត្តថា គេអាចមានប្រៀបលើគូប្រជែងយូរអង្វែងរូបនេះ។
កីឡាកររហស្សនាម “The Ninja” បានគូសបញ្ជាក់ថា ៖«ខ្ញុំបានទស្សនាការប្រកួត [នាពេលថ្មីៗនេះ] ជាមួយ Pacio ប្រហែលជាង ១០០ ដងហើយ ព្រោះ ខ្ញុំចង់ស្វែងរកចំណុចដែល ខ្ញុំត្រូវផ្លាស់ប្ដូរ និង កែប្រែឲ្យល្អឡើង។ ពេលខ្ញុំទស្សនាវា ខ្ញុំមិនមានអារម្មណ៍អាក្រក់ទេ។ វាគ្រាន់តែជាការចងចាំដ៏អាក្រក់ ដែលខ្ញុំមិនចង់រំលឹកជាថ្មី។ សម្រាប់ខ្ញុំ គឺចង់ធ្វើឲ្យប្រសើរឡើង ហើយខ្ញុំត្រូវតែមើលវីដេអូឡើងវិញ។ ខ្ញុំព្យាយាមចងចាំអារម្មណ៍នេះអំឡុងពេលហ្វឹកហាត់ និង ការប្រកួត»។


បុរសវ័យ ៣៤ ឆ្នាំសង្កត់ធ្ងន់ថា ៖«គោលដៅរបស់ខ្ញុំ គឺ ផ្ដួល Pacio ឲ្យបាន ប៉ុន្តែ រឿងល្អបំផុតនោះគឺ ខ្ញុំចង់បានខ្សែក្រវាត់ជាងអ្វីៗទាំងអស់ និងក្លាយជាជើងឯកពិភពលោក។ វាជាការប្រកួតដ៏តានតឹងមួយតែ ខ្ញុំគិតថាមិនអាចបញ្ចប់គេត្រឹមពាក់កណ្ដាលទឹកបានទេ។ ខ្ញុំហ្វឹកហាត់ខ្លាំងណាស់សម្រាប់ការប្រកួតនេះ។ ខ្ញុំគិតថា ខ្ញុំអាចបញ្ចប់រូបគេត្រឹមទឹកទី ៤ ឬ ទី៥ដោយក្បាច់ឃ្លេ»។
គួរដឹងថា Yosuke មានកំណត់ត្រាប្រកួតក្បាច់គុនចម្រុះបានចំនួន ៣៣ ក្នុងនោះឈ្នះ ២១ ដង ចាញ់ ៩ ដង និងស្មើ ៣ដង។ មុនឡើងមកប្រកួតដណ្ដើមខ្សែក្រវាត់ Yosuke បានយកឈ្នះ Yoshitaka Naito និង Daichi Kitakata ក្នុងការប្រកួត ២លើកចុងក្រោយ។ ដោយឡែកម្ចាស់ការពារខ្សែក្រវាត់ Pacio មានកំណត់ត្រាប្រកួត ២២ លើកក្នុងនោះ ឈ្នះ ១៩ ដង និងចាញ់ ៣ដង។ ក្រោយដណ្ដើមបានខ្សែក្រវាត់ Yosuke នៅឆ្នាំ ២០១៩ សិស្សគុនពីក្លិប Team Lakay បានឡើងការពារខ្សែក្រវាត់បានជោគជ័យពីរលើក ទល់នឹង Alex Silva និង Rene Catalan៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



