Connect with us

កីឡា

គម្រោងការប្រកួតប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ នៅខែតុលាខាងមុខ ត្រូវបានផ្អាក

បានផុស

នៅ

ការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ ដែលគ្រោងរៀបចំនៅខែតុលា ឆ្នាំ២០២១ខាងមុខ ត្រូវបានផ្អាកដោយសារស្ថានភាពជំងឺកូវីដ-១៩ នៅមិនទាន់ធូរស្បើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រាជ សូ​ផែន អគ្គលេខាធិការរង សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ទទួលបន្ទុក​ការងារ​បច្ចេកទេស និង​ការងារ​ព័ត៌មាន បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​អន​ឡាញ​ថា ការសម្រេច​ផ្អាក​នេះ​ មិនទាន់​ដឹង​ច្បាស់​អំពី​កាលបរិច្ឆេទ​ថ្មី​នៅ​ពេលណា ឬក៏​អាច​ពន្យារពេល​ដល់​ឆ្នាំ​២០២២​។ តាម​គម្រោង សហព័ន្ធ​បាន​ជូនដំណឹង​ដល់​បណ្តា​ប្រទេស​ទាំងអស់​ក្នុង​អាស៊ាន​រួចរាល់ ហើយ​អំពី​ការត្រៀម​រៀបចំ​នេះ ប៉ុន្តែ​ដោយសារ​ការផ្អាក​នេះ មិនទាន់​ច្បាស់លាស់​ពី​ការចូលរួម​ថា តើ​មាន​កីឡាករ​ប៉ុន្មាន​នាក់ មកពី​ប្រទេស​ណាខ្លះ​នៅឡើយ​ទេ​។​

គម្រោង​នៃ​ព្រឹត្តិការណ៍​អាស៊ាន​នេះ គឺ​ដើម្បី​បង្កើន​គុណ​ផល​របស់​កីឡាករ​ប្រដាល់​កម្ពុជា ឲ្យ​កាន់​តែមាន​សក្តានុពល ត្រៀម​ឆ្ពោះទៅ​ប្រកួតប្រជែង​មេដាយ​ស៊ី​ហ្គេម ២ លើក​ចំពោះមុខ គឺ​ស៊ី​ហ្គេម លើក​ទី​៣១ នា​ចុងខែ​មេសា​-​ខែឧសភា ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម និង​ស៊ី​ហ្គេម លើក​ទី ៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។

លោក​ រាជ សូ​ផែន បញ្ជាក់ទៀតថា ទោះជា​បច្ចុប្បន្ន ការប្រកួត​ជើង​អាស៊ីអាគ្នេយ៍ ដែល​កម្ពុជា​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន​ក្តី ក៏​លោក​នៅតែ​រំពឹងថា កម្ពុជា​នឹង​អាច​រៀបចំ​ការប្រកួត​នេះ​បាន ក្នុងពេលដែល​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​បាន​ធូរស្បើយ ដើម្បី​គោលដៅ​បង្កើន​សិទ្ធិ​ផល​របស់​កីឡាករ​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ ឲ្យ​កាន់​តែមាន​សក្តានុពល ត្រៀម​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ជា លើកដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមបញ្ជាក់ថា យោងតាម​លិខិតផ្លូវការ​របស់លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជម្រាបជូន​លោក​ឧ​ត្ត​ម​សេនីយ៍ តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ស្តី​ការ​ពី​ស្នើ សុំ​ផ្អាក​ជាគោលការណ៍ នៃ​ការរៀបចំ​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជើង ឯក​អាស៊ីអាគ្នេយ៍ នា​ខែតុលា ឆ្នាំ២០២១ ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​មិនទាន់​ធូរស្បើយ​។​

នៅក្នុង​លិខិតផ្លូវការ​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​បញ្ជាក់ថា ដោយ​យោង​លើ​ស្ថានភាព​មិនទាន់​ធូរស្បើយ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដូច្នេះ​ក្រសួង​អប់រំ យុវជន​និង​កីឡា បានសម្រេច​ជា​គោល​ការណ៍​ឲ្យ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ផ្អាក​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍ ដែល​គ្រោង​នឹង​រៀបចំ​ប្រកួត នៅ​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២១៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ប្រកាសផ្តល់រង្វាន់ ខេត្តមិនមានគ្រោះថ្នាក់ចរាចរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹកថ្ងៃនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម កំពុងភ័យព្រួយចំពោះភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋកុំបារម្ភរឿងបាត់បង់សង្ក្រាន្តនៅកម្ពុជា ហើយបុណ្យចូលឆ្នាំជាតិខ្មែរ នៅតែមានដដែល

Sokha Hotels

ព័ត៌មានពេញនិយម