កីឡា
ហេតុផលសំខាន់៣នេះ ដែលអ្នកមិនអាចរំលងព្រឹត្តិការណ៍ REVOLUTION ថ្ងៃសុក្រនេះ
ថ្ងៃសុក្រទី២៤ ខែកញ្ញា សប្តាហ៍នេះ ព្រឹត្តិការណ៍ប្រកួតដ៏កក្រើក ONE: Revolution នឹងក្លាយជាប្រវត្តិសាស្ត្រដ៏ធំមួយ នៅពេលមានការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោករហូតដល់ទៅ៣គូ។
ជឿជាក់ថា អ្នកគាំទ្រក្នុងប្រទេសកម្ពុជា ក៏ដូចជាទូទាំងពិភពលោកពិតជាទន្ទឹងរង់ចាំមើលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ រាប់ចាប់ពីគូទី១រហូតដល់គូទី១១ ដែលមានវត្តមានជើងខ្លាំង២២រូប សុទ្ធតែគួរឲ្យចាប់អារម្មណ៍ខ្លាំង ប៉ុន្តែយើងខ្ញុំសូមលើកយកហេតុផលសំខាន់៣យ៉ាងដែលលោកអ្នកមិនអាចរំលងបាន។
ទី១៖ សមរភូមិដណ្តើមខ្សែក្រវាត់ពិភពលោក៣គូ
រាល់ការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក សុទ្ធតែគូគួរឲ្យចាប់អារម្មណ៍បំផុត ប៉ុន្តែនារាត្រីថ្ងៃសុក្រនេះមិនមែនមួយគូទេ គឺដល់ទៅ៣គូ ក្នុងការប្រកួតខ្សែក្រវាត់។ ជើងខ្លាំងវ័យក្មេង Christian Lee ល្បីខាងបញ្ឈប់ដៃគូលឿនបំផុត ត្រូវឡើងការពារខ្សែក្រវាត់ ONE Lightweight របស់ខ្លួនជាលើកទី៣ទល់នឹងជើងខ្លាំងកូរ៉េ OK Rae Yoon។ ជើងខ្លាំងកូរ៉េជាកីឡាករ ដែលដៃគូមិនអាចមើលស្រាលបាន បន្ទាប់ពីផ្តួលអតីតខ្សែក្រវាត់ពិភពលោក២នាក់គឺ Marat Gafurov និង Eddie Alvarez រហូតទទួលបានរហស្សនាម«ឃាតកវីរបុរស»។ រូបគេច្បាស់ណាស់ថា នឹងជាផ្ទះថ្មដ៏ធំមហិមាសម្រាប់ Lee។

ជាមួយគ្នានេះ បុរសភ្នែកលឹម Capitan ត្រូវឡើងការពារខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Bantamweight របស់ខ្លួនលើកដំបូងទល់នឹងខ្លាចាស់ Mehdi Zatout ដែលឡើងមកដណ្តើម និងសងសឹកឲ្យកូនសិស្សរបស់ខ្លួន។ ម្ចាស់ខ្សែក្រវាត់ល្បីខាងអាវុធធ្ងន់។ ប្រសិនបើដៃគូត្រូវតែមួយដៃនឹងដេកសន្លប់ស្អាត ហើយទាត់ក៏ធ្ងន់ ខណៈអ្នកដណ្តើមជាគ្រូបង្វឹក និងជាខ្លាចាស់មានបទពិសោធច្រើនដែលមកនេះពោរពេញដោយមហិច្ឆតា។
ជាមួយគ្នានេះ ជំនួបលើកទី៣ត្រូវកើតឡើង ដើម្បីជម្រះបញ្ជីឲ្យដាច់ស្រលះថាតើនរណាជាអធិរាជសង្វៀនពិតប្រាកដ។ ជួបគ្នា២លើកកន្លងមក Joshua Pacio និង Yosuke Saruta ឈ្នះម្តងម្នាក់ដូចគ្នា ហើយក៏ធ្លាប់គ្រប់គ្រងខ្សែក្រវាត់ម្តងម្នាក់ដូចគ្នា។ សព្វថ្ងៃនេះខ្សែក្រវាត់នៅលើដៃកីឡាករហ្វីលីពីន ហើយកីឡាករជប៉ុនមកដណ្តើមយកទៅវិញ។ ស្គាល់គ្នាច្បាស់ណាស់ ដូច្នេះគូនេះដឹងថា ញាក់សាច់ហើយ។

ទី២៖ កំពូលអ្នកលេងកណ្តាប់ដៃពិឃាដ
និយាយដល់អ្នកលេងកណ្តាប់ដៃពិឃាដ អ្នកគាំទ្រប្រហែលជាមិនភ្លេចកីឡាករវៀតណាម-អូស្ត្រាលី Martin Nguyen ទេ។ រូបគេមានកណ្តាប់ដៃធ្ងន់ណាស់ ហើយជារឿយៗផ្តួលដៃគូតាមរយៈកណ្តាប់មហាទម្ងន់របស់ខ្លួន។
យ៉ាងណា ការប្រកួតចុងក្រោយ Martin Nguyen ហាក់គឃ្លើនក្នុងការសម្រុកចូលវ៉ៃ ហើយប្រហែសភ្លេចការពារត្រូវបាន Thanh Le វាយឲ្យសន្លប់ ហើយយកខ្សែក្រវាត់ពិភពលោក ONE Featherweight ទៅបាត់។ ពេលនេះ Martin វិលមកកាន់សង្វៀនវិញដោយត្រូវជួប Kim Jae Woong ជាមួយនឹងបេសកកម្មមួយគឺថា បើឈ្នះការប្រកួតលើកនេះ រូបគេនឹងវិលទៅស្វែងរកការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកជាថ្មី។ ចាំមើល Nguyen ធ្វើបានល្អដូចបេសកកម្មរបស់ខ្លួនទេថ្ងៃសុក្រនេះ។

ទី៣៖ យុវតីល្បីឈ្មោះប៉ះអ្នកលេងគុនចម្រុះមិនដែលចាញ់
យុវតីវ័យ១៧ឆ្នាំ Victoria Lee បានកំពុងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល នៅពេលឡើងសង្វៀនគុនចម្រុះអាជីពពីរលើកកន្លងមកបញ្ឈប់ដៃគូបានទាំងអស់។ នាងត្រូវបានគេចាប់អារម្មណ៍ខ្លាំងដោយសារជាប្អូនស្រីបង្កើតរបស់ជើងឯកពិភពលោក Christian Lee និង Angela Lee ហើយឈ្នះសុទ្ធតែដៃគូដែលមានបទពិសោធច្រើនជាងខ្លួន។

ការឡើងសង្វៀនអាជីពលើកទី៣នេះ Victoria Lee ត្រូវជួបនឹងកីឡាការិនីប្រេស៊ីលដែលមានបទពិសោធច្រើន និងមិនទាន់ស្គាល់ពាក្យចាញ់គឺ Victoria Souza។ កីឡាការិនីប្រេស៊ីលប្រកួត៥លើក ឈ្នះទាំងអស់ មកបះនឹងកីឡាការិនីសិង្ហបុរី-អាមេរិកវ័យក្មេងដែលប្រកួតទើបបាន២ដង ហើយឈ្នះទាំងអស់។ គូនេះពិតជាគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់សុភាពនារីទូទាំងពិភពលោក។ ក្រៅពីគូខ្សែក្រវាត់៣ និងគូមិត្តភាពពីរគូដែលរៀបរាប់ខាងលើ នៅមាន៦គូទៀតដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងដែរ៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



