កីឡា
ម្ចាស់ខ្សែក្រវាត់ពិភពលោកកណ្តាប់ដៃធ្ងន់កំពូលទាំង១០រូបឆ្នាំ២០២១
កំពូលអ្នកប្រដាល់សកលលើលោកដូចជា Muhammad Ali, Mike Tyson, Tommy Hearns, George Foreman និង Felix Trinidad ជាដើមជាកំពូលអ្នកមានកណ្តាប់ដៃធ្ងន់បំផុតកាលពីអតីតកាល។
ប៉ុន្តែសម្រាប់កំពូលអ្នកប្រដាល់សកលសម័យទំនើបនេះវិញដែលកំពុងនៅអង្រួនសង្វៀនសព្វថ្ងៃនេះ តើនរណាមានកណ្តាប់ដៃមហាទម្ងន់ប្រចាំឆ្នាំ២០២១? បន្ទាប់ពីជើងខ្លាំងម៉ិកស៊ិក Canelo Alvarez ផ្តួលកីឡាករអាមេរិក Caleb Plant កាលពីថ្ងៃអាទិត្យម្សិលមិញ ឥឡូវនេះបញ្ជីកីឡាករខ្លាំងកណ្តាប់ដៃទាំង១០រូបក្នុងលោកចេញហើយ។
លំដាប់ទី១០៖ អ្នកប្រដាល់អង់គ្លេស Anthony Joshua

កីឡាករអង់គ្លេសទម្ងន់យក្សរូបនេះធ្លាប់ប្រកួត២៦ដង ក្នុងនោះផ្តួលដៃគូឲ្យសន្លប់២២ដង និងចាញ់២ដង។ រូបគេជាជើងខ្លាំងម្នាក់ដែលផ្តួលជើងខ្លាំងទម្ងន់ធ្ងន់ដូចជា Dillian Whyte, Wladimir Klitschko និង Alexander Povetkin ឲ្យសន្លប់។
លំដាប់ទី៩៖ អ្នកប្រដាល់អាមេរិក Terence Crawford

ប្រកួតក្នុងទម្ងន់ Welterweight ជើងខ្លាំងរូបនេះមិនទាន់ស្គាល់ពាក្យបរាជ័យឡើយ ក្រោយប្រកួតឈ្នះ៣៧ដង ក្នុងនោះផ្តួលដៃគូឲ្យសន្លប់២៨ដង។ ក្នុងកំណត់ត្រាមិនទាន់បរាជ័យម្តងណាសោះ រូបគេបានផ្តួលដៃគូឲ្យសន្លប់៨លើកជាប់គ្នាគិតចាប់ពីឆ្នាំ២០១៦មក។
លំដាប់ទី៨៖ អ្នកប្រដាល់គុយបា Yuniel Dorticos

ប្រកួតក្នុងទម្ងន់ Cruiserweight ជើងខ្លាំងគុយបារូបនេះប្រកួតឈ្នះ២៦ដង ក្នុងនោះផ្តួលដៃគូឲ្យសន្លប់២៤ដង ហើយចាញ់តែ២ដងប៉ុណ្ណោះ។ ចាញ់២គឺដោយពិន្ទុរបស់កីឡាករ Murat Gassiev និង Mairis Briedis ប៉ុន្តែស្ថិតិបញ្ឈប់ដៃគូពាក់កណ្តាលដល់ទៅ៨៦%។
លំដាប់ទី៧៖ អ្នកប្រដាល់កាហ្សាស្ថាន Gennady Golovkin

ប្រកួតក្នុងទម្ងន់ Middleweight ជើងខ្លាំងរូបនេះប្រកួតឈ្នះ៤១ដង ក្នុងនោះផ្តួលដៃគូឲ្យសន្លប់៣៦ដង ហើយស្មើ១ដង និងចាញ់តែ១ដងគត់។ ពេលវេលាដ៏លេចធ្លោបំផុត កីឡាករវ័យ៣៩ឆ្នាំបានប្រកួតឈ្នះ២៣លើកជាប់គ្នា និងផ្តួលដៃគូឲ្យសន្លប់៩លើកជាប់គ្នា។
លំដាប់ទី៦៖ អ្នកប្រដាល់អាមេរិក Teofimo Lopez

ថ្វីបើទើបអាយុ២៤ឆ្នាំ ប៉ុន្តែកីឡាករប្រកួតក្នុងទម្ងន់ Lightweight នេះមិនទាន់ស្គាល់ចាញ់ ឬស្មើឡើង បន្ទាប់ពីឡើងសង្វៀនអាជីព១៦ដង ឈ្នះទាំងអស់ ហើយផ្តួលដៃគូឲ្យសន្លប់១២ដង។ អ្វីដែលភ្ញាក់ផ្អើលគឺរូបគេបញ្ចប់កំណត់ត្រាជ័យជម្នះ៣២លើកជាប់គ្នារបស់ជើងខ្លាំង Richard Commey ក្នុងទឹកទី២។
លំដាប់ទី៥៖ អ្នកប្រដាល់ម៉ិកស៊ិក Canelo Alvarez

បរាជ័យតែ១ដងគត់ និងស្មើ២ដង ប៉ុន្តែឈ្នះ៥៦ដង ក្នុងនោះផ្តួលដៃគូឲ្យសន្លប់៣៨ដង។ កីឡាករប្រកួតទម្ងន់ Super-middleweight នេះចាញ់តែ១ដងគត់ក្រោមស្នាដៃកីឡាករអាមេរិក Floyd Meayweather។ នៅថ្ងៃអាទិត្យ ទី៧ ខែវិច្ឆិកានេះ រូបគេផ្តួល Caleb Plant ក្នុងទឹកទី១១។
លំដាប់ទី៤៖ អ្នកប្រដាល់រុស្ស៊ី Artur Beterbiev

ឡើងសង្វៀន១៦ដង ឈ្នះទាំងអស់ ហើយផ្តួលដៃគូឲ្យសន្លប់ទាំងអស់ពិតជាមិនធម្មតាសម្រាប់កីឡាកររុស្ស៊ីប្រកួតក្នុងទម្ងន់ Light-heavyweight នេះ។ និយាយទៅស្ថិតិផ្តួលដៃគូឲ្យសន្លប់ល្អឥតខ្ចោះគឺ១០០%តែម្តង។
លំដាប់ទី៣៖ អ្នកប្រដាល់អាមេរិក Gervonta Davis

ឡើងសង្វៀន២៥ដង ឈ្នះទាំងអស់ ហើយផ្តួលដៃគូឲ្យសន្លប់២៤ក៏មិនណយដែរសម្រាប់សម្រាប់កីឡាករអាមេរិកប្រកួតក្នុងទម្ងន់ Lightweight នេះ។
លំដាប់ទី២៖ អ្នកប្រដាល់អាមេរិក Deontay Wilder

ជើងខ្លាំងទម្ងន់យក្សអាមេរិកនេះ ស្គាល់បរាជ័យ២ដង និងស្មើ១ដង ប៉ុន្តែឈ្នះ៤២ដង ក្នុងនោះផ្តួលដៃគូឲ្យសន្លប់៤១ដងគឺអស្ចារ្យខ្លាំងណាស់ពោលគឺឈ្នះពិន្ទុតែម្តងគត់។
លំដាប់ទី១៖ អ្នកប្រដាល់ជប៉ុន Naoya Inoue

វាគួរឲ្យភ្ញាក់ផ្អើលដែរដែលកីឡាករជប៉ុនស្ថិតក្នុងលំដាប់លេខ១នៃអ្នកប្រដាល់កណ្តាប់ដៃធ្ងន់នាពេលបច្ចុប្បន្ននេះ។ ប្រកួតក្នុងទម្ងន់ Bantamweight រូបគេឡើងសង្វៀន២១ដង ក្នុងនោះផ្តួលដៃគូឲ្យសន្លប់១៨ និងមិនដែលចាញ់ឬស្មើសោះ។ រូបគេផ្តួលដៃ១២លើកជាប់គ្នាចុងក្រោយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ talksport
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


