Connect with us

កីឡា

នូវែលសេឡង់សម្រេច​មិនបញ្ជូន​ទូត​ទៅ​កីឡា​អូឡាំពិកនៅ​ចិន​ តែ​​មូលហេតុ​ខុសពីអាមេរិក

បានផុស

នៅ

ប្រទេស​នូវែលសេឡង់​នឹង​មិន​បញ្ជូន​មន្ត្រី​ទូត​​ថ្នាក់​រដ្ឋ​មន្ត្រី​ទៅ​ចូល​រួម​​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ទី​ក្រុង​ប៉េកាំង ប្រទេស​ចិន​នា​ខែ​កុម្ភៈ​ខាង​មុខ​នេះទេ​ ដោយ​សារ​​ហេតុផល​កូវីដ-១៩។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​ឧបនាយករដ្ឋ​មន្ត្រី​លោក Grant Robertson បាន​និយាយ​នៅ​ថ្ងៃ​អង្គារ៍ ទី​៧ ខែ​ធ្នូ​។

មូល​ហេតុ​នៅ​ពី​ក្រោយ​ការ​សម្រេច​របស់​ប្រទេស​នូវែលសេឡង់​ខុស​ពី​សហរដ្ឋ​អាមេរិក​ដែល​សម្រេច​មិន​បញ្ជូន​មន្ត្រី​ទូត​ជា​ផ្លូវ​ការ​ដោយ​សារ​​បញ្ហា​​សិទ្ធិ​មនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Robertson ​បាន​​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​វិមាន​រដ្ឋសភា​​អំពីគោល​ជំហរ​របស់​នូវែលសេឡង់ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ធ្វើ​ពហិការ​ការ​ទូត​ថា ៖«យើងបាន​សម្រេច​ច្បាស់​ហើយ​ថា យើង​នឹង​មិន​មាន​បញ្ជូន​មន្ត្រី​ទូត​ថ្នាក់​រដ្ឋ​មន្ត្រី​នោះទេ»។ លោកបញ្ជាក់​ថា ការ​សម្រេច​ចិត្ត​នេះ​មិន​មែន​ដោយ​សារ​ការ​សម្រេច​ចិត្ត​របស់​អាមេរិក​ឡើយ។

លោក​បន្ថែម​ថា ៖«មាន​កត្តា​ជា​ច្រើន​​ដែល​ជា​ហេតុ​ផល ប៉ុន្តែ​បញ្ហា​កូវីដ-១៩​ជា​មូល​ហេតុ​ចម្បង ហើយការ​ពិត​​ពី​ការ​ធ្វើ​ដំណើរ ការ​ដឹក​ជញ្ជូន​​គឺ​ជា​មធ្យោបាយ​​​គេច​មិន​ផុត​ពី​កូវីដ​ឡើយ»។ លោក​ថា នូវែលសេឡង់​​​បាន​ទំនាក់​ទំនង​ទៅ​ប្រទេស​ចិន​អំពី​ការ​សម្រេច​ចិត្ត​នេះ​តាំង​ពី​ខែ​តុលា​មក​ម្ល៉េះ។

លោក​សង្កត់​ធ្ងន់​ថា ប្រទេស​នូវែលសេឡង់​ធ្លាប់​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ជា​មួយ​ប្រទេស​ចិន​ពីមុន។

​«យើង​​បាន​​បញ្ជាក់​​យ៉ាង​​ច្បាស់​​ទៅ​​​​ចិន​​ក្នុង​​ឱកាស​​ជា​​ច្រើន​​អំពី​​កង្វល់​​របស់​យើង​​អំពី​​បញ្ហា​​សិទ្ធិ​​មនុស្ស​ ខណៈ​កាល​​ពី​​ពេល​​ថ្មី​ៗ​​នេះ​​លោក​​នាយក​​រដ្ឋមន្ត្រី​​​បាន​និយាយ​​ជា​​មួយ​លោក​​ប្រធានាធិបតី​ ស៊ី។ ពួកគេ​ដឹង​យ៉ាង​ច្បាស់​អំពី​ទស្សនៈ​របស់​យើង​លើ​សិទ្ធិ​មនុស្ស​ ប៉ុន្តែយើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​រួច​ហើយ​ថា មិន​ចូល​រួម»។ ឧបនាយក​រដ្ឋ​មន្ត្រី​បាន​និយាយ។

នៅ​ថ្ងៃ​អង្គារ៍​នេះ​ដែរ លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Fumio Kishida បាន​និយាយ​ថា ជប៉ុន​នឹង​​ធ្វើ​ការ​សម្រេច​ថា​តើ​ត្រូវ​បញ្ជូន​តំណាង​ទូត​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​ ឆ្នាំ​២០២២ នៅ​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិនឬ​យ៉ាង​ណា។

ការ​លើក​ឡើង​របស់​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​​បាន​ឲ្យ​ដឹង​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ជា​ផ្លូវ​ការ​​ពី​ការ​សម្រេច​មិន​បញ្ជូន​គណៈ​ប្រតិភូ​ការ​ទូត​ជា​ផ្លូវ​ការ​ទៅ​ចូល​រួម​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ចិន។

លោក Kishida មាន​ប្រសាសន៍​ថា ជប៉ុន​នឹង​ពិចារណា​លើ​កត្តា​មួយ​ចំនួនមុន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុងនោះ​គោល​បំណង​នៃ​កីឡា​អូឡាំពិក ស្ថានភាព​ការ​ទូត និង​ផល​ប្រយោជន៍​ផ្ទាល់​របស់ប្រទេស​ជប៉ុន។

សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទទី៧ ខែធ្នូ បានប្រកាសធ្វើពហិការការទូត ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ នៅទីក្រុងប៉េកាំង។ បើ​ទោះ​បី​ជា​​មិន​មានមន្ត្រី​តំណាង​ប្រទេស​ចូល​រួម​ជា​ផ្លូវ​ការ ប៉ុន្តែ​​អត្តពលិកអាមេរិក​នៅតែចូលរួ​ប្រកួត​ធម្មតា ពី​ព្រោះ​កីឡា​មិន​ពាក់​ព័ន្ធ​នឹង​នយោបាយ​ទេ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

អ្នកវិទ្យាសាស្ត្រឲ្យត្រៀមខ្លួន! ជំងឺឆ្លងសាហាវៗនឹងផ្ទុះឡើង ដោយសារអាកាសធាតុក្តៅខ្លាំង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៩ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

Sokha Hotels

ព័ត៌មានពេញនិយម