Connect with us

កីឡា

ក្តៅ​ៗ​ វិសាខា តែង​តាំង​អតីត​គ្រូ​ជម្រើស​ជាតិ​កម្ពុជាលោក Lee ​ជា​គ្រូធំ​

បានផុស

នៅ

ក្រុម​បាល់ទាត់​វិសាខា បាន​ប្រកាស​តែង​តាំង​លោក​ Lee Tae Hoon ជា​គ្រូ​បង្គោល​របស់​ខ្លូន​សម្រាប់​ត្រៀម​ខ្លួន​រដូវ​កាល​២០២២​ខាង​មុខ។

ការ​ប្រកាស​​តែង​តាំង​​លោក Lee Tae Hoon ដែល​ជា​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង និង​ជា​អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្លឹប​អ្នក​មាន​វិសាខា​ទើប​តែង​បាន​តែង​លោក មាស ចាន់ណា អតីត​គ្រូ​បង្វឹក​ណាហ្គាវើល ជា​អ្នក​ចាត់​ការ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ កាល​ពី​ប៉ុន្មាន​ខែ​មុន​ វិសាខា បាន​តែង​តាំង​លោក ភា សុភ័ក្ត្រា ជា​អ្នក​វិភាគ។ ដូច្នេះ​អាច​និយាយ​បាន​ថា ក្លឹប​ចំណូល​ថ្មី​លីគ​កម្ពុជា​នេះ រឹងមាំ​ជាង​គេ​ទាំង​ផ្នែក​កីឡាករ ក្រុម​គ្រូ​បង្វឹក និង​ហិរញ្ញវត្ថុ។

លោក​ Lee Tae Hoon
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះ​មាន​ន័យ​ថា លោក Lee និង​លោក​ មាស ចាន់ណា មាន​ឱកាស​ធ្វើ​ការ​ជា​មួយ​គ្នា​ទៀត​ហើយ ពី​ព្រោះ​អ្នក​ទាំង​ពីរ​ធ្លាប់​ធ្វើ​ការ​ជា​មួយ​គ្នា​នៅ​ក្រុម​ជម្រើស​ជាតិ​ដែល​ពេល​លោក​គ្រូ​បង្វឹក​​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ជា​គ្រូ​បង្គោល ហើយ​លោក​ មាស ចាន់ណា ជា​គ្រូ​ជំនួយ។

លោក Lee ធ្លាប់​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ពីរ​ដង​ពោល​គឺ​លើក​ទី​១​ចាប់​ពី​ឆ្នាំ២០១០​ដល់​ឆ្នាំ​​២០១២ និង​លើក​ទី២​ចាប់​ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៧។ បន្ទាប់​មក លោក​បាន​ទៅ​ធ្វើ​ជា​នាយក​បច្ចេកទេស​នៅ​ក្លឹប Hoang Anh Gia Lai FC របស់​ប្រទេស​វៀតណាម និង​ជា​គ្រូ​ជំនួយ​ជម្រើស​ជាតិ​វៀតណាម ហើយ​ចុង​ក្រោយ​នៅ​ឆ្នាំ​២០២១​នេះ​ដឹក​នាំ​ក្រុមក្រសួង​ការពារ​ជាតិ មុន​ពេល​ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្គោល​វិសាខា៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៨ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម