កីឡា
វិសាខា នាំចូលខ្សែប្រយុទ្ធជម្រើសជាតិហ្វីលីពីនមានបទពិសោធច្រើន
ក្លិបបាល់ទាត់វិសាខាបាននាំចូលខ្សែប្រយុទ្ធថ្មីទៀតហើយដើម្បីពង្រឹងក្រុមត្រៀមរដូវកាល២០២៤-២៥ ដែលនឹងចាប់ផ្តើមនាខែសីហា ខាងមុខនេះ។

ខ្សែប្រយុទ្ធ Mike Rigoberto Ott អាយុ២៩ឆ្នាំ កម្ពស់១.៦៧ម៉ែត្រ កើតនៅប្រទេសអាល្លឺម៉ង់ ប៉ុន្តែកូនកាត់ហ្វីលីពីនដែលធ្វើឲ្យរូបគេបានជ្រើសរើសយកក្រុមជម្រើសជាតិហ្វីលីពីន។ កាលពីក្មេងរូបគេលេងឲ្យក្លិប 1860 Munich II និង 1 FC Numberg II នៅប្រទេសអាល្លឺម៉ង់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧។
បន្ទាប់មក Mike Ott បានផ្លាស់មកក្លិបលីគទី២របស់ប្រទេសថៃ Angthong ដោយបង្ហាញខ្លួនលើទីលាន៣០ដង រកបាន៧គ្រាប់ ពីឆ្នាំ២០១៧-២០១៨។ ពីឆ្នាំ២០១៨ ដល់២០២២ រូបគេបានចូលរួមជាមួយក្លិប United City នៃលីគកំពូលហ្វីលីពីន ដោយបង្ហាញខ្លួនលើទីលាន៥៤ដង រកបាន៣៥គ្រាប់។

ចុងក្រោយ Mike Ott បានចូលរួមជាមួយក្លិប Barito Putera នៃលីគកំពូលឥណ្ឌូណេស៊ីដោយបង្ហាញខ្លួនបាន៦០ដង រកបាន១០គ្រាប់ ពីឆ្នាំ២០២២-២០២៤ មុនពេលចូលរួមជាមួយវិសាខាចាប់ពីរដូវកាល២០២៤-២៥។
រូបគេបានជាប់ជម្រើសជាតិហ្វីលីពីនតាំងពីឆ្នាំ២០១៦ដោយធ្លាប់បានបង្ហាញខ្លួនលើឆាកអន្តរជាតិ៤០លើក ស៊ុតបាន៥គ្រាប់។

រហូតដល់ពេលនេះ វិសាខា មានការពង្រឹងតំបន់ប្រយុទ្ធខ្លាំងមែនទែនដោយបានបញ្ចេញកីឡាករកាលពីរដូវកាលមុន និងនាំយកខ្សែប្រយុទ្ធថ្មី។ តំបន់ប្រយុទ្ធថ្មីមានដូចជា ខ្សែប្រយុទ្ធ Vitalijs Jagodinskis អាយុ៣២ឆ្នាំ កម្ពស់១.៩១ម៉ែត្រជាជម្រើសជាតិឡាតវី។ ខ្សែបម្រើកណ្តាលសញ្ជាតិកូរ៉េខាងត្បូង Park Jung-bin អាយុ៣០ឆ្នាំ កម្ពស់១.៧៧ម៉ែត្រ និងខ្សែប្រយុទ្ធប្រេស៊ីល Ramon Tanque៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


