កីឡា
វិសាខា នាំចូលខ្សែប្រយុទ្ធថ្មី Karasausks មានបទពិសោធច្រើន
ក្លិបបាល់ទាត់វិសាខាទើបតែបានប្រកាសនាំចូលខ្សែប្រយុទ្ធ Artūrs Karašausks សញ្ជាតិឡាតវីដែលមានបទពិសោធជោកជាំក្នុងរយៈពេលប្រមាណជាង១០ឆ្នាំចុងក្រោយ។

កីឡាករ Artūrs Karašausks ដែលមានដើមកំណើតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៩២ បានចាប់ផ្តើមបាល់ទាត់ដំបូងជាយុវជនរបស់ក្លិប JFC Skanto ប្រទេសឡាតវី។ រដូវកាល២០០៨-២០០៩ រូបគេលេងឲ្យក្លិប JFK Olimps បាន១៨ប្រកួត រកបាន១០គ្រាប់ ក្នុងលីគឡាតវី។ ឆ្នាំ២០១០-១៦ រូបគេលេងឲ្យក្លិប Skonto Riga ដោយបានបង្ហាញខ្លួន៥៦ប្រកួតរកបាន៣២គ្រាប់ក្នុងលីគឡាតវីជាកន្លែងដែលរូបគេបានឈ្នះជើងឯកលីគ និងស្បែកជើងមាស។
ចន្លោះឆ្នាំ២០១៦-១៧ Artūrs Karašausks បានចូលរួមជាមួយក្លិប FC Wil លីគទី២ប្រទេសស្វីស និងឆ្នាំ២០១៧-១៨ លេងឲ្យក្លិប FK Liepaja បាន២២ប្រកួត រកបាន១០គ្រាប់។ បន្ទាប់មក រូបគេចូលរួមជាមួយក្លិប FC Akzhayik, Pafos FC និង ខ្ចីជើងទៅ Riga FC មុនពេលចូលរួមក្លិប FK Liepaja វិញក្នុងរដូវកាល២០២០-២១ ដែលលេងបាន២៩ប្រកួត រកបាន១៣គ្រាប់។ ឆ្នាំ២០២២ រូបគេចូលរួមជាមួយក្លិប FK Liepaja វិញ បន្ទាប់ពីចូលរួមក្លិប Ethnikos Achna បានរយៈពេលខ្លី។

ចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ រូបគេចូលរួមជាមួយក្លិប Ypsonas Krasava លីគទី២ប្រទេសស៊ីប ដោយលេងបាន៥៤ប្រកួតរកបាន២៨គ្រាប់ និងដើមឆ្នាំ២០២៤បានវិលត្រឡប់ចូលក្លិប FK Liepaja វិញដោយលេងបាន៨ប្រកួត រកបាន១គ្រាប់ ហើយចុងក្រោយផ្លាស់មកទឹកដីកម្ពុជាក្នុងជើងទី២។
កីឡាករ Artūrs Karašausks បានឈ្នះពានរង្វាន់៣ផ្សេងគ្នា ជាមួយក្លិប Skonta Riga គឺជើងឯកលីគកំពូលឡាតវី ក្នុងឆ្នាំ២០១០, ឈ្នះជើងឯក Baltic League ឆ្នាំ២០១១ ដែលជាកម្មវិធីប្រកួតក្លិបកំពូលរបស់ប្រទេសអេស្តូនី ឡាតវី និងលីទុយអានី និងឈ្នះជើងឯក Latvian Cup ឆ្នាំ២០១២។
រូបគេបានឈ្នះពានស្បែកជើងមាស២លើកនៅលីគកំពូលឡាតវីគឺនៅឆ្នាំ២០១៣ និងឆ្នាំ២០១៧ ព្រមទាំងធ្លាប់ឈ្នះពានកីឡាករវ័យក្មេងប្រចាំលីគឡាតវីក្នុងឆ្នាំ២០០៩៕

ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


