កីឡា
Djokovic៖«មិនប្រឆាំងការចាក់វ៉ាក់សាំងកូវីដទេ តែកុំបង្ខំឲ្យចាក់» 
តារាវាយកូនបាល់ឆ្នើមលើលោក Novak Djokovic បាននិយាយថា ខ្លួនមិនប្រឆាំងនឹងការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ឡើយ ប៉ុន្តែលោកនឹងរំលងចោលព្រឹត្តិការណ៍ប្រកួតធំៗ Grand Slam ប្រសិនបើបង្ខំឲ្យរូបគេចាក់វ៉ាក់សាំង។
កីឡាករ Djokovic ដែលមិនចាក់វ៉ាក់សាំងត្រូវបាននិរទេសចេញពីប្រទេសអូស្ត្រាលី បន្ទាប់តស៊ូរយៈពេល១១ថ្ងៃនៅប្រទេសមួយនេះដោយសារទិដ្ឋាការរបស់គេត្រូវបានរដ្ឋាភិបាលអូស្ត្រាលីលុបចោលពីរដងជុំវិញការមិនចាក់វ៉ាក់សាំងស្របតាមច្បាប់ប្រទេសដើម្បីទប់ស្កាត់កូវីដ។

កីឡាករសញ្ជាតិស៊ែប៊ីអាយុ៣៤ឆ្នាំបាននិយាយថា ៖«បាទ នោះគឺជាតម្លៃដែលខ្ញុំនឹងត្រូវសង»។ លោកដឹងខ្លួនឯងមិនអាចធ្វើដំណើរទៅចូលរួមប្រកួតព្រឹត្តិការណ៍ធំៗទូទាំងពិភពលោកទេនាពេលបច្ចុប្បន្ននេះដោយសារតែលោកមិនចាក់វ៉ាក់សាំង។
ម្ចាស់ពានរង្វាន់ធំ២០គ្រឿងគ្រោងវិលចូលទីលានប្រកួត ATP វិញនៅទីក្រុង Dubai សប្តាហ៍ក្រោយនេះដែលនឹងក្លាយជាការប្រកួតលើកដំបូងចាប់តាំងពីលោកត្រូវបាននិរទេសចេញពីពានង្វាន់ Australian Open។
Djokovic បាននិយាយថា លោកបានត្រៀមខ្លួនគ្រប់បែបយ៉ាងដើម្បីសេរីភាពនៃជម្រើស ប៉ុន្តែនាពេលអនាគតលោកនៅតែបើកចំហរសម្រាប់ការចាក់វ៉ាក់សាំង។ កីឡាករនិយាយថា ៖«ខ្ញុំមិនប្រឆាំងនឹងការចាក់វ៉ាក់សាំងទេ» និងបន្ថែមថា លោកធ្លាប់ចាក់វ៉ាក់សាំងច្រើនកាលពីកុមារ។ «ប៉ុន្តែខ្ញុំតែងតែគាំទ្រសេរីភាពដើម្បីជ្រើសរើសនូវអ្វីដែលយើងចង់ចំពោះរាងកាយ»។
«ខ្ញុំយល់ថា មនុស្សគ្រប់គ្នាទូទាំងពិភពលោកកំពុងប្រឹងប្រែងដើម្បីដោះស្រាយជំងឺកូវីដ ហើយសង្ឃឹមថា នឹងលុបបំបាត់បានឆាប់ៗ»។ តារាវាយកូនបាល់លេខ១លើលោកបាននិយាយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


