កីឡា
Djokovic ត្រូវបាននិរទេសចេញពីអូស្ត្រាលី លែងបានប្រកួត Australian Open
កីឡាករវាយកូនបាល់លេខ១ក្នុងលោក Novak Djokovic ត្រូវបាននិរទេសចេញពីប្រទេសអូស្ត្រាលី បន្ទាប់ពីការតតាំងក្តីដើម្បីទទួលបានសុពលភាពទិដ្ឋាការបានបរាជ័យ ក្រោយពេលរដ្ឋាភិបាលអូស្ត្រាលីលុបចោលទិដ្ឋាការរបស់គេជាលើកទី២។
ការមិនផ្តល់សុពលភាពទិដ្ឋាការដែលគ្មានសិទ្ធិស្ថិតនៅក្នុងប្រទេសអូស្ត្រាលីដោយសារតារាឆ្នើមលើលោកនេះមិនបានចាក់វ៉ាក់សាំងដែលជាតម្រូវការរបស់ប្រទេសអូស្ត្រាលីត្រូវឲ្យអ្នកចូលប្រទេសចាក់វ៉ាក់សាំងដើម្បីទប់ស្កាត់កូវីដ-១៩។

Djokovic បាននិយាយថា រូបគេពិតជាពិបាកចិត្តខ្លាំងណាស់ ប៉ុន្តែទទួលយកការសម្រេចរបស់តុលាការនៅប្រទេសអូស្ត្រាលី។ រូបគេបានចាកចេញពីប្រទេសអូស្ត្រាលីតាមជើងហោះហើរឆ្ពោះទៅ Dubai។
ការស្ថិតនៅប្រទេសអូស្ត្រាលីរយៈពេល១០ថ្ងៃ កីឡាករវាយកូនបាល់សញ្ជាតិស៊ែប៊ីត្រូវបានរដ្ឋាភិបាលអូស្ត្រាលីលុបចោលទិដ្ឋាការពីរដង។ លើកទី១គឺនៅពេលដែលរូបគេទើបទៅដល់អូស្ត្រាលី ប៉ុន្តែការតតាំងក្តៅនៅតុលាការ រូបគេត្រូវបានតុលាការសម្រេចឲ្យទទួលបានសុពលភាពទិដ្ឋាការវិញ ប៉ុន្តែលើកទី២តុលាការមិនសម្រេចផ្តល់សុពលភាពទិដ្ឋាការឲ្យរូបគេឡើយ ដូច្នេះការប្រឹងប្រែងប៉ុន្មានថ្ងៃចុងក្រោយនេះ មិនអាចធ្វើឲ្យរូបគេចូលរួមប្រកួតដើម្បីការពារពានរង្វាន់ធំជាកំណត់ត្រារបស់ខ្លួនលើកទី២១គឺ Australian Open បានឡើយ។

តាមពិតរូបគេត្រូវបានអនុញ្ញាតឲ្យចូលប្រទេសអូស្ត្រាលីពីដំបូងដោយសារមានការអនុគ្រោះផ្នែកវេជ្ជសាស្ត្រ ប៉ុន្តែពេលទៅដល់អូស្ត្រាលី លោកនាយករដ្ឋមន្ត្រី Scott Morrison បានបញ្ជាក់ថា ច្បាប់គឺច្បាប់ ហើយការសម្រេចចិត្តនេះឈរលើមូលដ្ឋានការពារសុខភាពសាធារណៈ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


