កីឡា
ស្ងាត់ៗ Djokovic កំពុងក្តោបភាគហ៊ុនធំបំផុតនៅក្រុមហ៊ុនផលិតថ្នាំព្យាបាលកូវីដ
តារាវាយកូនបាល់ Novak Djokovic បានកំពុងគ្រប់គ្រងភាគហ៊ុនធំបំផុតនៅក្រុមហ៊ុនដាណឺម៉ាកមួយដែលមានគោលបំណងផលិតថ្នាំព្យាបាលជំងឺកូវីដ-១៩ ប៉ុន្តែមិនពាក់ព័ន្ធវ៉ាក់សាំងបានលេចជារូបរាងហើយ។
ជើងខ្លាំងលើទីលានវាយកូនបាល់លេខ១លើលោក ដែលទើបត្រូវបាននិរទេសចេញពីប្រទេសអូស្ត្រាលី បន្ទាប់ពីរដ្ឋាភិបាលបានលុបចោលទិដ្ឋាការរបស់គេជុំវិញគោលការណ៍វេជ្ជសាស្ត្រដែលរូបគេមិនចាក់វ៉ាក់សាំងបង្ការកូវីដបានទិញភាគហ៊ុនដល់ទៅ៨០%នៅក្រុមហ៊ុន QuantBioRes កាលពីឆ្នាំ២០២០។
លោក Ivan Loncarevic នាយកប្រតិបត្តិក្រុមហ៊ុនបានបញ្ជាក់ពីការវិនិយោគនេះដល់ទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រោយមក លោកបានប្រាប់កាសែត Financial Times ថា លោកមិនបាននិយាយជាមួយកីឡាករ Djokovic ដែលបានឈ្នះប្រាក់រង្វាន់១៥០លានដុល្លារ ចាប់តាំងពីខែវិច្ឆិការមក និងថា តារាវាយកូនបាល់រូបនេះមិនប្រឆាំងនឹងការចាក់វ៉ាក់សាំងឡើយ។

តារាឆ្នើមសញ្ជាតិស៊ែប៊ី Djokovic បានហោះហើរចេញពីអូស្ត្រាលីកាលពីថ្ងៃអាទិត្យ បន្ទាប់ពីតតាំងរឿងក្តីផ្លូវច្បាប់ជាមួយរដ្ឋាភិបាលអូស្ត្រាលីជុំវិញការលុបចោលទិដ្ឋាការរបស់ខ្លួនដោយរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ Alex Hawke ដែលបាននិយាយថា វត្តមានរបស់ Djokovic នៅអូស្ត្រាលីអាចមានហានិភ័យចលាចលស៊ីវិល ដោយសារតែកីឡាករដ៏មានទេពកោសល្យរូបនេះប្រឆាំងនឹងការចាក់វ៉ាក់សាំង។
តាមការឲ្យដឹងពីលោក Loncarevic ថា ក្រុមហ៊ុន QuantBioRes មានអ្នកស្រាវជ្រាវប្រហែលជា១១នាក់កំពុងធ្វើការនៅប្រទេសដាណឺម៉ាក អូស្ត្រាលី និងស្លូវេនី។ លោកបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនបានកំពុងផ្តោតលើថ្នាំព្យបាល ប៉ុន្តែមិនមែនវ៉ាក់សាំងនោះទេ។
តាមវេបសាយរបស់ក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនបានចាប់ផ្តើមអភិវឌ្ឍថ្នាំព្យាបាលកូវីដតាំងពីខែកក្កដា ឆ្នាំ២០២០។
Djokovic ដែលត្រូវបានហាមចូលរួមប្រកួតការពារពានរង្វាន់ French Open នៅទីលាន Roland Garros នាខែឧសភាខាងមុខ បន្ទាប់ពីរដ្ឋាភិបាលបារាំងបានសម្រេចឲ្យគ្រប់អត្តពលិកទាំងអស់ត្រូវចាក់វ៉ាក់សាំងបង្ការកូវីដទើបអាចចូលប្រកួតបានបានទិញភាគហ៊ុនកាលពីខែមិថុនា ឆ្នាំ២០២០។
តាមលោក Loncarevic បាននិយាយថា ក្រុមហ៊ុនកំពុងផលិតថ្នាំដែលការពារមិនឲ្យវីរុសកូវីដឆ្លងទៅកោសិកាមនុស្ស និងរំពឹងថា ការធ្វើតេស្តពិសោធចាប់ផ្តើមនៅអង់គ្លេសនារដូវក្តៅខាងមុខ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


