ព័ត៌មានអន្ដរជាតិ
តាមពិត Novak ឆ្លងកូវីដហើយនៅដើរក្រៅប្រទេសកំពុងប្រឈមពិន័យឬជាប់គុក
តារាវាយកូនបាល់លេខ១លើលោក Novak Djokovic ប្រឈមនឹងការពិន័យ ឬអាចជាប់ពន្ធនាគារនៅប្រទេសស៊ែប៊ី បន្ទាប់ពីរូបគេបានបំពានច្បាប់កូវីដ-១៩ នៅពេលបានឆ្លងជំងឺនេះហើយកាលពីខែមុន។ នេះបើយោងតាមមេធាវីបាននិយាយ ខណៈលោកស្រីនាយករដ្ឋមន្ត្រីស៊ែប៊ីបានព្រមានពីឥរិយាបថរបស់កីឡាកររូបនេះដែលបំពានបំរាមកូវីដយ៉ាងច្បាស់។
កីឡាករវាយកូនបាល់អាយុ៣៤ឆ្នាំបានកំពុងមានមហិច្ឆតាបំបែកកំណត់ត្រាក្នុងការឈ្នះពានធំលើកទី២១នៅពេលរូបគេត្រូវចូលរួមប្រកួតពានរង្វាន់ Australian Open នាថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ប៉ុន្តែរូបគេនៅតែអាចនិរទេសដោយរដ្ឋាភិបាលអូស្ត្រាលីដែលមិនសប្បាយចិត្តនឹងការលើកលែងផ្នែកវេជ្ជសាស្ត្ររបស់កីឡាករ។
Djokovic កាលពីថ្ងៃពុធបានទទួលស្គាល់ថា លោកដឹងខ្លួនឯងធ្វើតេស្តវិជ្ជមានកូវីដ-១៩នៅពេលចូលរួមបទសម្ភាស និងថតរូបឲ្យកាសែតមួយនៅប្រទេសស៊ែប៊ីកាលពីថ្ងៃទី១៨ ខែធ្នូ និងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្តាញសង្គមថា លោកបានធ្វើឲ្យមានកំហុសឆ្គងនៃរោគវិនិច្ឆ័យ។
កីឡាករក៏បានបន្ទោសពីកំហុសរបស់ក្រុមការងារខ្លួនដែលបានបំពេញនៅក្នុងឯកសារអន្តោប្រវេសន៍។ កីឡាករនិយាយថា ពួកគេមិនបានប្រាប់ដែលលោកបានធ្វើដំណើរទៅក្រៅប្រទេសស៊ែប៊ីគឺទៅ ប្រទេសអេស្ប៉ាញរយៈពេល២សប្តាហ៍មុនពេលចូលទៅប្រទេសអូស្ត្រាលី។
មេធាវីនៅស៊ែប៊ីបាននិយាយថា ការបំពានច្បាប់រឹតត្បិតកូវីដរបស់ប្រទេសគឺល្មើសលើមាត្រា២៤៨ នៃក្រមព្រហ្មទណ្ឌ ដែលអាចត្រូវពិន័យ ឬកាត់ទោសឲ្យជាប់ពន្ធនាគារដល់ទៅ៣ឆ្នាំ។
Djokovic ទើបតែត្រូវបានដោះលែងឲ្យមានសេរីភាពពីទីឃុំឃាំងអន្តោប្រវេសន៍ក្នុងសណ្ឋាគារនៅទីក្រុង Melbourne កាលពីថ្ងៃចន្ទ បន្ទាប់ពីចៅក្រមបានសម្រេចផ្តល់សុពលភាពទិដ្ឋាការដល់រូបគេវិញ ក្រោយពេលរដ្ឋាភិបាលអូស្ត្រាលីបានលុបចោល។
នាយករដ្ឋមន្ត្រីស៊ែប៊ី លោកស្រី Ana Brnabić បានលើកឡើងថា Djokovic គួរតែពន្យល់ពីអ្វីដែលលោកស្រីហៅថា «តំបន់ប្រផេះ»។ ប្រសិនបើលោកឆ្លងកូវីដហើយ លោកត្រូវតែនៅដាច់ដោយឡែក។ បើលោកបានបំពានច្បាប់ លោកស្រីនឹងពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


