កីឡា
តារាវាយកូនបាល់លេខ១លើលោក Djokovic ទៅដល់អូស្ត្រាលីត្រូវបានដកទិដ្ឋាការឲ្យទៅវិញ
តារាវាយកូនបាល់លេខ១លើលោក Novak Djokovic ត្រូវបានហាមចូលប្រទេសអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍នេះដើម្បីចូលរួមប្រកួតពានរង្វាន់ Australian Open ដោយសាររូបគេមិនចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដែលជំរុញឲ្យមានការតវ៉ាយ៉ាងខ្លាំ។

តារាវាយកូនបាល់ត្រូវបានគេដឹកយកទៅឲ្យនៅដាច់ដោយក្នុងសណ្ឋាគារមួយនៅទីក្រុង Melbourne បន្ទាប់ពីត្រូវបានដាក់ឲ្យស្ថិតនៅព្រលានយន្តហោះក្នុងទីក្រុងនេះពេញមួយយប់ និងត្រូវបានគេប្រាប់ឲ្យរូបគេចាកចេញពីប្រទេសអូស្ត្រាលីយប់នាថ្ងៃព្រហស្បតិ៍នេះ។
កម្លាំងព្រំដែនអូស្ត្រាលីបានបញ្ជាក់ថា ទិដ្ឋាការរបស់ Djokovic ត្រូវបានលុបចោល ខណៈប្រភពមួយបាននិយាយថា មេធាវីរបស់កីឡាករគ្រោងដាក់ពាក្យប្តឹងដើម្បីទប់ស្កាត់ពីការលុបចោលទិដ្ឋាការ និងឲ្យរូបគេចាកចេញពីប្រទេសអូស្ត្រាលី។

យោងតាមឯកសាររបស់តុលាការបានបង្ហាញថា សំណើររបស់ Djokovic ជំទាស់នឹងការលុបចោលទិដ្ឋាការត្រូវបានចុះបញ្ជីសម្រាប់បើកសវនាការវេលាម៉ោង៤ល្ងាចប្រទេសអូស្ត្រាលីនៅតុលាការសហព័ន្ធ និងគ្រួសារ។
បញ្ហាកើតឡើងដោយសារគោលការណ៍ក្នុងស្រុកអំពីចំណាត់ការទប់ស្កាត់កូវីដ-១៩ដែលកំពុងឆ្លងថ្មីជាប់កំណត់ត្រា ខណៈប្រធានាធិបតីស៊ែបបានអះអាងថាជាការបង្កើតឧបទ្ទវហេតុអន្តរជាតិក្នុងការយាយីដល់កីឡាករឆ្នើមរបស់ខ្លួន។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បាននិយាយថា ៖«គ្មានករណីពិសេសទេ ច្បាប់គឺច្បាប់។ យើងនឹងបន្តការសម្រេចចិត្តត្រឹមត្រូវរបស់យើង នៅពេលត្រូវការធានាព្រំដែនអូស្ត្រាលីក្នុងការទប់ស្កាត់កូវីដ»។

តារាវាយកូនបាល់ Djokovic ដែលបានបដិសេធបង្ហាញពីស្ថានភាពចាក់វ៉ាក់សាំងបាននិយាយថា លោកទទួលបានការលើកលែងផ្នែកវេជ្ជសាស្ត្រដើម្បីចូលរួមប្រកួតក្នុងការការពារកំណត់ត្រាពានរង្វាន់ Grand Slam លើកទី២១ដែលត្រូវប្រកួតនាថ្ងៃទី១៧ ខែមករា ខាងមុខនេះ។
សេចក្តីប្រកាសបានជំរុញឲ្យមានការខឹងសម្បារ និងតវ៉ាយ៉ាងខ្លាំងនៅប្រទេសអូស្ត្រាលី ជាពិសេសទីក្រុង Melbourne ដែលជាកន្លែងរៀបចំព្រឹត្តិការណ៍ប្រកួត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


