Connect with us

កីឡា

៥​សំណួរ​អំពី​ផែន​ការ​របស់​ នៅ ស្រីពៅ ​និង​រឿង​ចង​ចាំ​បំផុត​ឆ្នាំ​២០២០

បានផុស

នៅ

នៅ​ ស្រីពៅ ជា​កីឡាការិនី​គុន​ខ្មែរ​លេច​ធ្លោ​បំផុត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​រហូត​ដល់​មាន​ឈ្មោះ​ទៅ​ប្រកួត​នៅ​សង្វៀន​លំដាប់​អន្តរជាតិ​របស់​​មីយ៉ាន់ម៉ា​ និង​​​ONE Championship ​ជា​បន្ត​បន្ទាប់​ និង​​ចេញ​ទៅ​ប្រកួត​នៅ​ស៊ីហ្គេម​កន្លង​មក​ទៀត​ផង។ ​ស្រីពៅ ​អាច​ប្រកួត​បាន​​​​​​​បី​ប្រភេទ​​កីឡា​ផ្សេង​គ្នា​ដូច​ជា​គុន​ខ្មែរ ​,គុន​ចម្រុះ និង​ ​ប្រដាល់​សកល។ ​​សិស្ស​គុន​មក​ពី​ក្លិប​តាឡី​ដំរី​មាន​រិទ្ធិ​ ​ដែល​ឡើង​​ប្រកួត​នៅ​សង្វៀន​​​ ONE ​ចំនួន​​៣​លើក​នោះ ​​បាន​​រៀប​ចំ​ផែនការ​សម្រាប់​ឆ្នាំ​២០២១ ​និង​ប្រាប់​​រឿង​ល្អ​ ព្រម​ទាំង​រឿង​ចងចាំ​បំផុត​ក្នុង​ឆ្នាំ​២០២០​​​តាម​រយៈ​ ៥ ​​សំណួរ​ដូច​ខាង​ក្រោម។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត



ONE៖ ​ជម្រាប​សួរ ​ស្រីពៅ ​! ​តើ​ឆ្នាំ​២០២១​​ខាង​មុខ​ មាន​ផែន​ការ​អ្វី​ខ្លះ​សម្រាប់​អាជីព​​របស់​ខ្លួន?

​​​ស្រីពៅ៖​ ចាសបង​!​​​នៅ​ឆ្នាំ​២០២១ ​បើ​អត់​មាន​បញ្ហា​​កូវីដ-១៩​ ​​មក​យាយី​ទៀត​ ​គឺ​​ខ្ញុំ​ត្រៀម​​ហ្វឹកហាត់​និង​​​​​អភិវឌ្ឍ​ខ្លួន​​បន្ថែម​​​ដើម្បី​ចូល​រួម​ប្រកួត​ ស៊ីហ្គេម​ ដែល​​រៀប​ចំ​​​នៅ​វៀតណាម​​នា​​​ចុង​ឆ្នាំ​​ក្រោយ​នេះ​បង។ ​​​​​​​

ONE​ ៖​ ​ចុះ​! ស្រី​ពៅ​​ គិត​ថា​ ​អាច​មាន​ផែន​ការ​ឡើង​សង្វៀន​ប៉ុន្មាន​ដង​​​​នៅ​ឆ្នាំ​ថ្មី?
ស្រីពៅ ​៖ ​អត់​ទាន់​ដឹង​ច្បាស់​បង​ ប៉ុន្តែ​ ​ខ្ញុំ​ប្រហែល​ជា​ពិបាក​​ក្នុង​ការ​ចេញ​​ទៅ​ប្រកួត​​នៅ​ក្រៅ​ប្រទេស​ដូច​រាល់​ដង​ ​ព្រោះ​​វា​​កៀក​ស៊ីហ្គេម​ផង។ ​មួយ​វិញ​ទៀត​ ​ខ្ញុំ​ត្រូវ​​​បោះ​ជំរំ​ហ្វឹកហាត់​នៅ​​ក្រុម​ជម្រើស​ជាតិ​រហូត​​​​​​​ដល់​ថ្ងៃ​ចេញ​ស៊ីហ្គេម​តែ​ម្ដង។

ONE៖​ អ្វី​ទៅ​ជា​ការ​ចង​ចាំ​ដ៏​ល្អ​របស់​ ស្រីពៅ ​នៅ​​ឆ្នាំ ២០២០​ នេះ?

ស្រីពៅ៖ ​ការ​ចង​ចាំ​ល្អ​បំផុត​របស់​ខ្ញុំ​ គឺ​ ​ពេល​ខ្ញុំ​ឮ​ដំណឹង​ថា​បាន​ទៅ​ប្រកួត​នៅ​សង្វៀន​​ធំ​បំផុត​ ONE Championship ​កាល​ថ្ងៃ​ទី៣០ ខែ​ តុលា​​នៅ​ព្រឹត្តិការណ៍​  ONE: INSIDE THE MATRIX។ ​ទោះ​ត្រៀម​ខ្លួន​មិន​សូវ​បាន​ល្អ​ ប៉ុន្តែ​ ​​ខ្ញុំ​ជា​កីឡាការិនី​ដំបូង​ដែល​ ONE ​ចុច​ឈ្មោះ​ទៅ​ប្រកួត​ក្នុង​អំឡុង​​វិបត្តិ​​​កូវីដ-១៩ ​មុន​​​បង​ ចាន់ ​រតនា ​(​ប្រកួត​ថ្ងៃ​ទី​១៨ ​ខែ​ធ្នូ ​ខាង​មុខ)។ ​

ONE៖ ​​តើ​រឿង​ណា​ដែល ស្រីពៅ ​ចង​ចាំ​​អាក្រក់​បំផុត​ក្នុង​ឆ្នាំ​ ២០២០​ នេះ?​

ស្រីពៅ៖ ​រឿង​ចងចាំ​​ដ៏​អាក្រក់​របស់​ខ្ញុំ​​ពេល​ចាញ់​​កីឡាការិនី​​ឥណ្ឌា​ Ritu Phogat ​កាល​ខែ​តុលា​ នេះ​ឯង។​ ​​​វា​ជា​ការ​ប្រកួត​ដ៏​អាក្រក់​របស់​ខ្ញុំ​រហូត​ដល់​សន្លប់​នៅ​ទឹក​ទី២។ ​បរាជ័យ​នេះ​ សូម្បី​គ្រួសារ​របស់​ខ្ញុំ និង​​ឳ​ពុក​ម្ដាយ​ខ្ញុំ​ ​​ក៏​​​និយាយ​ដែរ​ថា​ ​វា​ជា​លើក​ទី១ ​ដែល​ទើប​ឃើញ​​​​កូន​របស់​ខ្លួន​ត្រូវ​​​ធ្ងន់​ក្នុង​អាជីព។ ​​​

វីដអូ ​ស្រីពៅ ​vs Ritu

​​ONE៖​ ​​ជា​ចុង​ក្រោយ​ តើ​ ស្រីពៅ មាន​អ្វី​​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ទេ?

ស្រីពៅ៖ ​​ចាស​សូម​អរគុណ!​​​ ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​គាំទ្រ​​​ដែល​បាន​​​ផ្ដល់​កម្លាំង​ចិត្ត​​ ​និង​ទាំង​អ្នក​​​ឧបត្ថម្ភ​​​ដល់​រូប​ខ្ញុំ​ពេល​ចេញ​ទៅ​ប្រកួត​នា​ពេល​កន្លង​មក​ និង ​អំឡុង​ឆ្នាំ​២០២០​ នេះ។ ខ្ញុំ​សូម​អរគុណ​ដល់​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​, ​ក្លិប​, ​​​​ក្រុម​ការងារ​គ្រូ​បង្វឹក​ទាំង​ក្លិប ​និង​គ្រូ​​ជម្រើស​ជាតិ​ដែល​ធ្វើ​​ឲ្យ​រូប​ខ្ញុំ​មាន​ថ្ងៃ​នេះ។ ​ដើម្បី​ជា​ការ​តប​ស្នង​​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ទាំង​​​នេះ​ ​ខ្ញុំ​នឹង​ប្រឹងប្រែង​​បន្ថែម​ទៀត​​ឲ្យ​អស់​សមត្ថភាព​នៅ​ឆ្នាំ​​២០២១៕ ​​



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម